អន្តរជាតិ
នយោបាយអន្តរជាតិ
អតីតប្រធានាធិបតីអេហ្ស៊ីប Hosni Mubarak ទទួលមរណភាពក្នុងអាយុ៩១ឆ្នាំ លោក Hosni Mubarak ស្វាគមន៍អ្នកគាំទ្រពីចម្ងាយតាមបង្អួចនៅមន្ទីរពេទ្យក្នុងក្រុងគែរ កាលពីឆ្នាំ២០១៦។ រូបថត AFP
× លោក Hosni Mubarak ប្រធានាធិបតីទី៤ដែលកាន់អំណាចនៅអេហ្ស៊ីប ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០១១ បានទទួលមរណភាពក្នុងអាយុ៩១ឆ្នាំ នាថ្ងៃទី២៥ ខែកុម្ភៈ នេះ។ នេះបើយោងតាមការផ្សាយរបស់ The Jerusalem Post។
លោក Mubarak បានឡើងកាន់អំណាចនៅអេហ្ស៊ីប ក្រោយករណីឃាតកម្មអតីតប្រធានាធិបតី Anwar Sadat។ លោកបានក្លាយជាមេដឹកនាំដែលកាន់អំណាចយូរជាងគេនៅអេហ្ស៊ីប បន្ទាប់ពីលោក Muhammad Ali Pasha ដែលគ្រប់គ្រងប្រទេស៤៣ឆ្នាំ។
នៅឆ្នាំ២០១១ លោក និងកូនប្រុសពីរនាក់ ត្រូវបានចោទប្រកាន់ពីបទពុករលួយ រហូតដល់ឆ្នាំ២០១៧ លោកត្រូវបានលើកលែងទោស។
អំណាចគ្រប់គ្រងរបស់លោកបានបញ្ចប់ ហើយជំនួសដោយលោក Mohamed Morsi ដែលបានជាប់ការបោះឆ្នោតជាលើកដំបូង។ លោក Morsi ក៏ទើបតែទទួលមរណភាពកាលពីខែមិថុនា ក្នុងអាយុ៦៧ឆ្នាំផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com