COVID-19
អន្តរជាតិ
ស្វីសជាប្រទេសទី៣៧ដែលរកឃើញករណីឆ្លង COVID-19
× ការិយាល័យសហព័ន្ធនៃសុខភាពសាធារណៈស្វីស បានប្រកាសពីការរកឃើញករណីដំបូងនៃអ្នកជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19)។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានស្វីស 20Minuten ដោយមិនទាន់បានបញ្ជាក់ព័ត៌មានលំអិតឡើយ។
ករណីនេះ នាំឲ្យស្វីសក្លាយជាប្រទេសទី៣៧ដែលមានករណីឆ្លង COVID-19 បន្ទាប់ពីការប្រកាសពីរករណីដំបូងនៅអូទ្រីស និង១ករណីនៅក្រូអាត។ ស្វីសក៏ក្លាយជាប្រទេសទី១២ផងដែរនៅអឺរ៉ុប ដែលរកឃើញករណីជំងឺនេះ ខណៈអ៊ីតាលីកំពុងរងគ្រោះខ្លាំងជាងគេ។
ប្រទេសទាំង៣៦ដែលមានករណីឆ្លង COVID-19 រួមមាន ចិន (បញ្ចូលទាំងតំបន់រដ្ឋបាលពិសេសហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (+ករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អ៊ីស្រាអែល អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា និងស្រីលង្កា។
បណ្តាប្រទេសនៅអឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ និងបែលហ្ស៊ិក អូទ្រីស និងក្រូអាត។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងអេហ្ស៊ីប៕
© រក្សាសិទ្ធិដោយ thmeythmey.com