អត្ថបទពាណិជ្ជកម្ម
គូ​ស្វាមីភរិយា​ថ្មី​ចំនួន​៥០​គូ ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ ពី​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ ឆ្នាំ 2019-2020
26, Feb 2020 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃអាទិត្យ​ទី 16 ខែកុម្ភៈ ឆ្នាំ​2020  ស្រា​បៀរ​អាន់​ឆ័​រ​បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់​ជ័យ​មង្គល​លើកទីមួយ​រដូវ​កាល​ថ្មី ដើម្បី​ផ្តល់រ​ង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ទៅប្រើ​ប្រាស់​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​។ ការចាប់​រង្វាន់​នេះ​ធ្វើឡើង នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ ក៏ដូចជា ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។
 
​កម្មវិធី​ចាប់​រង្វាន់​រដូវ​កាល​ឆ្នាំ 2019 - 2020 នេះ​ត្រូវបាន​រៀបចំឡើង​ជាពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ គូ​ស្វាមីភរិយា​ថ្មី​ចំនួន 50​គូ ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​ទៅ​កោះ​បាលី គឺមាន​ដូចខាងក្រោម​៖ 




 
​លោកអ្នក​អាច​ស្វែងរក​ឈ្មោះ​របស់លោក​អ្នក​នៅលើ​កាសែត ឬ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្រា​បៀរ​អាន់​ឆ័​រ​៖ https://www.facebook.com/AnchorBeerKH/​។ ចំពោះ​គូ​ស្វាមីភរិយា​ចំនួន 50 គូ ដែល​បានឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅដោយ​ផ្ទាល់​។ 
 
កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ អាន់​ឆ័​រ រដូវ​កាល​ថ្មី​ឆ្នាំ 2019-2020:
 
​រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ ដប​/​កំប៉ុង ចំនួន​ពី​25 ដល់​49 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល ស្រា​បៀរ​អាន់​ឆ័​រ 1 កេស និង​ប័ណ្ណ​ផ្សងសំណាង 1 សន្លឹក ។ 
-​ ​រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ ដប​/​កំប៉ុង ចំនួន​ពី​50 ដល់​99 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល ស្រា​បៀរ​អាន់​ឆ័​រ 2 កេស និង​ប័ណ្ណ​ផ្សងសំណាង 2 សន្លឹក​។​
-​ ​រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ ដប​/​កំប៉ុង​ចាប់ពី 100 កេស​ឡើងទៅ ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល ស្រា​បៀរ​អាន់​ឆ័​រ 3 កេស និង​ប័ណ្ណ​ផ្សងសំណាង 3 សន្លឹក​។​
 
​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 100 គូ​នឹង​មានឱកាស​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​ទៅ​កោះ​បាលី​។ 
​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ទាំងនេះ​។​
​គ្មាន​អាពាហ៍ពិពាហ៍​ណា​បញ្ចប់​ដោយ​គ្មាន​ស្រា​បៀរ​អាន់​ឆ័​រ​នោះទេ​! 
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖ 011 222 400/011 333 500
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com