ជាតិ
សង្គមជាតិ
សម្តេច ស ខេង ប្រាប់​ប៉ូលិស​ចរាចរណ៍​៖ ទោះ​ផ្កាយ​បួន ឬ​រដ្ឋមន្ត្រី ឲ្យ​តែ​ខុស ចាប់​ទៅ បើ​មាន​បញ្ហា ខ្ញុំ​ការពារ​
26, Feb 2020 , 7:19 pm        
រូបភាព
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ជំរុញ​ឲ្យ​នគរបាល​ចរាចរណ៍ ហ៊ាន​ចាប់​គ្រប់​មនុស្ស ដែល​បើកបរ​ខុសច្បាប់ មិន​ថា​បុគ្គល​នោះ មាន​ឋានៈ​ខ្ពស់​កម្រិតណា​ឡើយ​។ សម្តេច​រដ្ឋមន្ត្រី សង្កត់ធ្ងន់ថា សូម្បី​នគរបាល​ចរាចរណ៍ មាន​ឋានៈ​ត្រឹម​ព្រឹទ្ធ​បាល​ត្រី ក៏​អាច​ចាប់​យោធា​-​នគរបាល​ផ្កាយ​បួន តំណាងរាស្ត្រ ឬ រដ្ឋមន្ត្រី បានដែរ ឲ្យ​តែពួកគេ បើកបរ​ខុសច្បាប់​។


 
​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារសិក្សា ទីចាត់ការ អគា​រដ្ឋបាល​ឃុំ និង សមិទ្ធផល​នានា នៅ​ស្រុក​កម្ចាយមារ ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​៖«​ទាំងអស់គ្នា នៅក្រោម​ច្បាប់​... អត់​មាន​លើ​កលែង​ឲ្យ​អ្នកណា​ទេ ឲ្យ​តែ​ខុសច្បាប់​»​។ 
 
​បន្ទាប់មក រដ្ឋមន្ត្រី ដែលមាន​សិទ្ធិអំណាច​លើ​កម្លាំង​នគរបាល​រូបនេះ ប្រកាស​ចេញមុខ​ការពា​រ​នគរបាល​ចរាចរ​ណ៍​ដូច្នេះ​ថា​៖«...​សូម​ឲ្យ​អស់លោក​ប៉ូលិស ធ្វើទៅ ហើយ​បើ​មាន [រឿង] អី ឆ្លើយ​ដាក់​ខ្ញុំ​មក ខ្ញុំ​ការពារ ព្រោះ​បើ​មិន​អ៊ីចឹង គ្នា អត់​ហ៊ាន​ធ្វើ​...»​។ 
 
​សំឡេង​រដ្ឋមន្ត្រី​មហាផ្ទៃ ៖
 

Tag:
 ស ខេង​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com