ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ “​ទឹក​ដំឡូងបារាំង​ស្រស់​” ចំពោះ​សុខភាព​
27, Feb 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាធម្មតា​អ្នក​មិនអាច​ទទួលទាន​ទឹក​ដំឡូងបារាំង​ស្រស់​ដូច​ទឹក​ផ្លែឈើ​ឬ​បន្លែ​ដទៃ​ឡើយ​។ ទោះជា​យ៉ាងណា​ធ្លាប់​ដឹង​ទេ​ថា​ត្រឹមតែ​ពី ២ ទៅ ៣ ស្លាបព្រា​បាយ គឺ​គ្រប់គ្រាន់​នឹង​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព​រាងកាយ​រួមទាំង​សម្រស់​ស្មាន​មិន​ដល់​ណាស់​ទៅហើយ​?


 
 ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​ការ​ទទួលទាន​ទឹក​ដំឡូងបារាំង​ស្រស់ ៖
 
១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​នេះ​ក៏​ព្រោះតែ​ទឹក​ដំឡូងបារាំង​ស្រស់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​បាន​យ៉ាង​ប្រសើរ​។​
 
២. បន្សាប​ជាតិពុល​ក្នុង​ថ្លើម​
 
​ទឹក​ដំឡូងបារាំង​ស្រស់​មាន​លក្ខណៈសម្បត្តិ​ជា​ភ្នាក់ងារ​បន្សាប​ជាតិពុល​និង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​រួមទាំង​វីតាមីន C ដែល​ជួយ​ឱ្យ​មុខងារ​ថ្លើម​កាន់​តែមាន​ភាពប្រសើរ​ឡើង​។​
 
៣. ធ្វើឱ្យ​ការរំលាយ​អាហារ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​
 
​ជាតិ​ម្សៅៗ​នៃ​ទឹក​ដំឡូងបារាំង​ស្រស់​អាចជួយ​សម្រួលការ​រំលាយ​អាហារ​គួរឱ្យកត់សម្គាល់​។ ដំឡូងបារាំង​ក៏មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ជួយ​បំបាត់​អាកា​រៈ​ហើមពោះ ទល់លាមក និង​ពិបាក​រំលាយ​អាហារ​ផងដែរ​។​
 
៤. បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​
 
​បរិមាណ​ជាតិ​សរសៃ​ខ្ពស់​ក្នុង​ទឹក​ដំឡូងបារាំង​ស្រស់​ជួយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​បេះដូង​គួរឱ្យកត់សម្គាល់​។​
 
៥. បំបាត់​អា​ការៈឈឺ​សន្លាក់​
 
​បរិមាណ​ត្រឹមតែ​បន្តិច​នៃ​ទឹក​ដំឡូងបារាំង​ស្រស់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សមាសធាតុ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​បំបាត់​អា​ការៈឈឺ​សន្លាក់​បាន​យ៉ាង​ប្រសើរ​។​
 
៦. បញ្ចុះ​សម្ពាធ​ឈាម​

​នេះ​ក៏​ព្រោះតែ​ដំឡូងបារាំង​ក៏មាន​ផ្ទុក​នូវ​សារធាតុ  flavanoids និង kukoamine ជួយ​បញ្ចុះ​សម្ពាធ​ឈាម​។​
 
​សម្គាល់​៖ អ្នក​មិនគួរ​ទទួលទាន​ទឹក​ដំឡូងបារាំង​ស្រស់​ច្រើនពេក​ឡើយ​! ត្រឹមតែ​ពី ២ ទៅ ៣ ស្លាបព្រា​បាយ គឺ​គ្រប់គ្រាន់​ហើយ​។ ការ​ទទួលទាន​ច្រើនពេក​អាច​បណ្ដាលឱ្យ​ក្អួត ពិបាក​រំលាយ​អាហារ និង​រាគ​។ ទឹក​ដំឡូងបារាំង​ស្រស់​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ដែល​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ត្រូវតែ​កម្រិត​បរិមាណ​នៃ​ការទទួល​ទាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com