ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សិល្បករ៩រូបតាំងបង្ហាញស្នាដៃ «ដំណើរត្រាច់ចរសិល្បៈ» លើកទី២ នៅសួនស្ថានទូតបារាំង
27, Feb 2020 ,
4:59 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ សិល្បករ ក៏ដូចជាអ្នកជំនាញថតរូបចំនួន៩រូប នឹងដាក់តាំងបង្ហាញស្នាដៃសិល្បៈរបស់ខ្លួនក្នុងព្រឹត្តិការណ៍ «ដំណើរត្រាច់ចរសិល្បៈ» លើកទី២ នៅក្នុងឧទ្យានស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃសៅរ៍ ទី៧ ខែមីនា ខាងមុខនេះ។
ជាកន្លែងចងចាំនៃប្រវត្តិសាស្ត្រកម្ពុជា និងជាលំហបៃតងដ៏ធំជាងគេមួយនៅរាជធានីភ្នំពេញ ឧទ្យានស្ថានទូតបារាំង នឹងក្លាយជាទីតាំងបង្ហាញស្នាដៃសិល្បៈដ៏អស្ចារ្យរបស់ លោកអ៊ុក ជឹមវិចិត្រ, លោករៀម មុនីស៊ីឡុង, លោកម៉ក់ រ៉េមីស្សា, លោកលាង ស៊ីកន, លោកស្រី បណ្តូល, លោកមាស សុឃន, លោក ពេជ្រ សុភាព លោកទិត្យ វាសនា និងជនជាតិបារាំង លោកក្រេហ្កូរី ហ្គោសឡាំង។
ស្នាដៃរបស់សិល្បករទាំង៩រូប ដែលជាសិល្បៈសហសម័យ ត្រូវបានរចនាឡើងជាពិសេសសម្រាប់ព្រឹត្តការណ៍ «ដំណើរត្រាច់ចរសិល្បៈ» លើកទី២ នេះ ដោយមានលក្ខណៈសមសួនជាមួយនឹងបរិស្ថាន ដើមឈើធំៗ ពោលគឺធម្មជាតិរបស់ស្ថានទូត។
អ្នកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានយល់ឃើញថា ក្រៅពីលក្ខណៈលម្អ ដើមឈើទាំងនេះ បានក្លាយជាតួអង្គពិតៗរបស់ពិព័រណ៍ទាំងមូល។ អ្នកស្រីមានប្រសាសន៍ថា ៖ «តាមរយៈការរចនារបស់សិល្បករ ដើមឈើទាំងនេះបានក្លាយទៅជាសភាវរស់ម្យ៉ាងប្រកបដោយរូបឆោមលោមព័ណ៌ល្អដែលយើងត្រូវថែរក្សាផង ជាទីជម្រក និងជាសាក្សីនៃការចងចាំផង។ ដើមឈើទាំងនេះហាក់ដូចជាវត្ថុនឹងថ្កល់ ដែលផ្តល់អត្ថន័យដល់ជីវិត»។
ស្ថានទូតបារាំង ដោយរួមសហការជាមួយវិទ្យាស្ថានបារាំងនៅកម្ពុជា បានផ្តួចផ្តើមគម្រោងនេះឡើងដើម្បីលើកស្ទួយតម្លៃនៃការបង្កើតស្នាដៃសិល្បៈ និងកិច្ចសហប្រតិបត្តិការវប្បធម៌បារាំង-កម្ពុជា។ ព្រឹតិ្តការណ៍នេះបើកឱ្យសាធារណជនចូលរួមដោយសេរី ដោយពុំចាំបាច់ចុះឈ្មោះជាមុននោះទេ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
(ទូតបារាំង
សិល្បករ
ដំណើរត្រាច់ចរសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម