កីឡាជាតិ
ជាតិ
គំរូ​! ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ធ្វើតេស្ត​ទឹកនោម​កីឡាករ​រក​សារធាតុ​ញៀន ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ​
28, Feb 2020 , 8:39 am        
រូបភាព
សកម្មភាពកីឡាករអង្គរថាយហ្គឺរទៅធ្វើតេស្តទឹកនោមរកសារធាតុញៀននៅគ្លីនិក, រូបភាពទាំងអស់ពីក្លិបអង្គរថាយហ្គឺរ
សកម្មភាពកីឡាករអង្គរថាយហ្គឺរទៅធ្វើតេស្តទឹកនោមរកសារធាតុញៀននៅគ្លីនិក, រូបភាពទាំងអស់ពីក្លិបអង្គរថាយហ្គឺរ
ដោយ:
​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ គឺជា​ក្លិប​ដំបូង​គេ​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ដែល​បានធ្វើ​តេស្ត​ទឹកនោម​កីឡាករ​និង​ក្រុមការងារ​រក​សារធាតុ​ញៀន​។ នេះ​ជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​ក្លិប​ដទៃ ក្នុងការ​យកទៅអនុវត្ត​តាម ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​ក្នុង​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ 

 
​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ថ្ងៃទី​២៦ កុម្ភៈ ឆ្នាំ​២០២០ បានធ្វើ​តេស្ត​ទឹកនោម​រកសារ​ធាតុ​ញៀន​ដល់​កីឡាករ គ្រូបង្វឹក និង​ក្រុមការងារ ដើម្បី​បង្ហាញ​ពី​ស្អាតស្អំ និង​ភាពជា​គំរូ​ដល់​ក្លិប​ដទៃ​។ សម្រាប់​អង្គ​រថា​យ​ហ្គឺ​រ​ធ្វើបែបនេះ គឺ​ដើម្បី​ធានា​គុណភាព​ក្នុង​ក្រុម ក៏ដូចជា​បង្ហាញ​ពី​ភាពស្មោះត្រង់​របស់​ពួកគេ​ដល់​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​។ 
 
«​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​របា​ន​ធ្វើតេស្ត​ទឹកនោម​នៅ​មន្ទី​ព្យាបាល Life Care Clinic ដល់​កីឡាករ រួមទាំង​ក្រុមការងារ​ដើម្បី​ពិនិត្យមើល​សារធាតុ​ញៀន​ដើម្បី​ធានា​ឲ្យ​បាន​នូវ​គុណភាព និង​គំរូ ក៏ដូចជា​ចង្អុលបង្ហាញ​ដល់​អ្នកគាំទ្រ​ដែល​គាំទ្រ​ពួកយើង និង​សហគមន៍​បាល់ទាត់​កម្ពុជា​ថា ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ស្អាតស្អំ​គ្មាន​សកម្មភាព​ខុសច្បាប់​ណាមួយ​នោះទេ​»​។ ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​បាន​សរសេរ​ដូច្នេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃទី​២៦ កុម្ភៈ ឆ្នាំ​២០២០​។ 
 
​ទង្វើ​នេះ ក៏​ជា​ផ្នែក​មួយ​ជួយ​រួមចំណែក​បោសសម្អាត​ភាពមិន​ស្អាតស្អំ​ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា ពាក់ព័ន្ធ​បង្ហាញ​ការប្រើប្រាស់​សារធាតុ​លើក​កម្លាំង​ផងដែរ​៕ 










Tag:
 បាល់ទាត់​
  អង្គ​រថា​យ​ហ្គឺ​រ​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com