COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Spurs ធានាថា Son នឹងមិន​ឆ្លង COVID-19 អំឡុង​ទៅ​ព្យាបាល​របួស​នៅ​កូរ៉េខាងត្បូង​
27, Feb 2020 , 5:29 pm        
រូបភាព
Tottenham Hotspur ជឿជាក់ថា Son Heung-min នឹងមិន​ឆ្លង​ជំងឺ COVID-19 ទេ បន្ទាប់ពី​ក្លិប​អនុញ្ញាត​ឲ្យ​កីឡាករ​រូបនេះ​ធ្វើដំណើរ​ទៅ​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​វះកាត់ និង​សម្រាក​ព្យាបាល​របួស​។ ស្រុកកំណើត​របស់ Son មាន​ចម្ងាយ​ប្រមាណ​តែ​២៤០​គីឡូម៉ែត្រ ពី​តំបន់​ដែល​រងគ្រោះ​ដោយ​ជំងឺឆ្លង​ដ៏​សាហាវ​ក្នុងប្រទេស​នេះ​។​


 
​ខ្សែប្រយុទ្ធ វ័យ​២៧​ឆ្នាំ​រូបនេះ​បាន​ត្រឡប់​ទៅកាន់​មាតុភូមិ​វិញ​កាលពី​សប្តាហ៍​មុន ដោយ​ត្រូវ​ចូល​ក្រុង​សេ​អ៊ូ​ល​ជា​មុ​ប​សិន​ដើម្បី​ពិនិត្យ​អាការ​បាក់ដៃ​ខាងស្តាំ​របស់ខ្លួន​ក្រោយ​រងរបួស​ពេល Spurs ប៉ះ Aston Villa នា​ជំនួប​ក្នុង​ក្របខណ្ឌ Premier League​។​
 
​ការសម្រេចចិត្ត​អនុញ្ញាត​ឲ្យ Son ធ្វើដំណើរ​ទៅ​ប្រទេស​កំណើត​នេះ ស្របពេល​មាន​ការរីក​រាលដាល​យ៉ាងខ្លាំង​នៃ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) នៅ​ទឹកដី​កូរ៉េខាងត្បូង​។​
 
Son បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​កូរ៉េខាងត្បូង ហើយនឹង​ត្រូវ​ត្រឡប់​ទៅកាន់​ប្រទេស​អង់គ្លេស​វិញ​នៅ​សប្តាហ៍​នេះ​។ ដំណើរ​វិលត្រឡប់​នេះ Spurs បាន​ធានាថា Son នឹង​ធ្វើតាម​គោលការណ៍​សុខភាព​របស់​រដ្ឋាភិបាល ដ្បិត​ត្រូវ​ចាក​ចេញពី​ប្រទេស​ដែល​កំពុង​រង​ផលប៉ះពាល់​ខ្លាំង​នៃ COVID-19​។ មួយវិញទៀត​រូបគេ ក៏​មិនត្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែរ​ប្រសិន​រក​មិនឃើញ​សញ្ញា​អ្វី​គួរគត់សម្គាល់​នោះ​។​
 
​ក្លិប​រហស្សនាម​មាន់​ខ្លាយ​មាស ធានាថា​ដំណើរ​ទៅកាន់​ទ្វីបអាស៊ី​របស់ Son គឺ​ប្រាកដជា​មិន​ឆ្លង​ជំងឺ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី COVID-19 នេះឡើយ​។​
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​នេះ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង បាន​រកឃើញ​មាន​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណា​វីរុស​សរុប​ចំនួន ១៥៩៥​នាក់​ហើយ​។ តួលេខ​នេះ ជា​ករណី​ឆ្លង​ដែល​បាន​រកឃើញ​ច្រើន​បំផុត​ក្នុងប្រទេស​នេះ ចាប់តាំងពី​ករណី​ឆ្លង​ដំបូង​បាន​រកឃើញ​កាលពី​ថ្ងៃទី​២០ ខែមករា មក​៕

Tag:
 COVID-19
  Son Heung-min
© រក្សាសិទ្ធិដោយ thmeythmey.com