វីដេអូ
អត្ថបទពាណិជ្ជកម្ម
I’Milky តែគជ់ដ៏ពេញនិយម កំពុងមានវត្តមាននៅលើទីផ្សារកម្ពុជា
× ភ្នំពេញ៖ I’Milky ជាប្រភេទតែគជ់ដ៏ពេញនិយមមកពីតៃវ៉ាន់ កំពុងមានវត្តមានក្នុងទីផ្សារកម្ពុជា។ តែគជ់ I’Milky នេះ ខុសប្លែកពីតែគជ់ដទៃដែលមានក្នុងទីផ្សារកម្ពុជា ដោយបានប្រើប្រាស់ផលិតផលក្នុងស្រុកប្រមាណ៧០ភាគរយ។ ចាប់ពីថ្ងៃទី២៨ កុម្ភៈ ដល់ថ្ងៃទី៣ មីនានេះ អតិថិជននឹងទទួលបានប្រូម៉ូសិនពិសេស ដោយទិញភេសជ្ជមួយកែវ និងទទួលបានមួយកែវទៀតដោយឥតគិតថ្លៃ ពី I’Milky។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយកញ្ញា អ៊ឹង សិទ្ធិថុនា ម្ចាស់ហាងតែគជ់ I’Milky ដូចតទៅ៖
ភេសជ្ជ I’Milky ដែលមានប្រភពពីតៃវ៉ាន់ បានចូលមកដល់ទីផ្សារកម្ពុជាហើយ ជាមួយរសជាតិប្លែក និងឆ្ងាញ់ពិសា។ កញ្ញា អ៊ឹង សិទ្ធិថុនា ម្ចាស់ហាង I’Milky លើកឡើងថា៖ «ដោយសារ I’Milky មិនទាន់មាននៅកម្ពុជា ទើបខ្ញុំសម្រេចទិញ Franchise ពីតៃវ៉ាន់។ ហើយបច្ចុប្បន្ន តែគជ់កំពុងពេញនិយមនៅកម្ពុជាផងដែរ»។
បើតាមកញ្ញា អ៊ឹង សិទ្ធិថុនា ម្ចាស់ហាង I’Milky លក្ខណៈពិសេសរបស់ I’Milky គឺប្រើប្រាស់ផ្លែឈើក្នុងស្រុក និងបានប្រើស្ករត្នោត និងស្ករអំពៅ ដែលជួយដល់សុខភាព និងអ្នកកើតជំងឺទឹកនោមផ្អែមក៏អាចពិសាបានដែរ។ ម្ចាស់ហាងវ័យក្មេងរូបនេះ បន្តថា គ្រឿងផ្សំរបស់ I’Milky សុទ្ធសឹងជាផលិតផលក្នុងស្រុក ដែលជួយដល់កសិករ។ ជាមួយគ្នានេះ I’Milky ក៏បានផ្ដល់ឱកាសដល់សិស្សនិស្សិតដែលទំនេរពីការសិក្សាមកធ្វើការក្រៅម៉ោងនៅហាងរបស់នាងផងដែរ។
សម្រាប់អតិថិជន ដែលចង់ភ្លក្សរសជាតិ I’Milky លោកអ្នកអាចធ្វើដំណើរមកកាន់ហាង I’Milky ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ ចម្ងាយ៥០០ម៉ែត្រ ពីស្ដុប Nokia។ I’Milky មានភេសជ្ជច្រើនប្រភេទ ដែលអាចទទួលទានបានទាំងមនុស្សចាស់ និងយុវវ័យ៕
Tag:
I’Milky
តែគុជ
តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com