សព្វថ្ងៃនេះ ឧស្សាហកម្មស្មាតហ្វូនរបស់ប្រទេសចិន បានចូលមកអង្រួនចំណាប់អារម្មណ៍ប្រជាជនជាច្រើន ហើយ realme ក៏មមាញឹក នឹងការបញ្ចេញផលិតផល ថ្មីទៅលើទីផ្សារផងដែរ។
ដូចដែលយើងបានដឹងហើយថា realme បានបើកដំណើរការកំពូលស្មាតហ្វូនថ្មីគឺ X50 Pro ជាមួយបច្ចេកវិទ្យា 5G បំពាក់បន្ទះឈីបជំនាន់ចុងក្រោយ Snapdragon 865 រួមជាមួយបច្ចេកវិទ្យាដ៏ជឿនលឿនចុងក្រោយ ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។
ស្របពេលជាមួយគ្នានេះដែរ! ការប្រើប្រាស់បច្ចេកវិទ្យា 5G បានឬមិនបានគឺអា ស្រ័យ ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ 5G នៅក្នុងទីផ្សារតំបន់នោះ។ ដូច្នេះហើយទើប realme ផ្តល់ជូននូវជម្រើសជាច្រើនសម្រាប់អ្នកប្រើប្រាស់ដូចជា realme ម៉ូឌែលជាលេខលំដាប់ គឺ realme C Series នេះជាដើម។
បន្ទាប់ពីប្រទេសឥណ្ឌាបានសម្ពោធ realme C3 ជាផ្លូវការហើយនោះ នៅឯ ប្រទេសឥណ្ឌូណេស៊ីឯណោះក៏បានចេញផ្សាយដូចគ្នានេះដែរនៅកាលពីប៉ុន្មានថ្ងៃមុននេះ។
realme C3 អាចនិយាយបានថាជា អធិរាជនៃម៉ាកទូរស័ព្ទដែលតំណាងដូចទៅនឹង ជីវិតបែបយុវវ័យដែលពោរពេញទៅដោយភាពស្រស់បំព្រង។
realme C series តែងតែផ្តល់នូវបច្ចេកវិទ្យាដ៏ចាំបាច់ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយតែងតែនាំមកជាមួយតម្លៃសមរម្យ ជាពិសេសសម្រាប់សិស្សនិស្សិត ។
ភ្លាមៗបន្ទាប់ពីការប្រកាសដាក់លក់ជាផ្លូវការ នៅក្នុងប្រទេសឥណ្ឌូណេស៊ី អតិថិជន បានចាប់ផ្តើមកម្ម៉ង់បញ្ជាទិញដោយផ្ទាល់ ដោយបានលក់អស់ក្នុងរយៈពេល តែ 30 វិនាទីប៉ុណ្ណោះ រីឯនៅលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកដ៏ល្បីឈ្មោះ Lazada មានការលក់សម្រេចបាន រហូតដល់ជាង ១០,០០០ គ្រឿងឯណោះ។
ដោយសារតែ realme ទើបតែបោះជំហានចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ទើបធ្វើឲ្យអ្នកប្រើប្រាស់មិនសូវស្គាល់ ពីគុណភាពរបស់ផលិតផលដ៏ល្អ របស់ realme។ ស្មាតហ្វូន realme តែងតែឈរលើគោលគំនិត «dare to leap» ហើយព្យាយាមក្លាយជាអ្នកពេញ និយមខាងបច្ចេកវិទ្យា ឆ្ពោះទៅរកជីវិតដ៏ទាន់សម័យ។
ដូចដែលបានបង្ហាញរួចមកហើយ realme C3 គឺជាម៉ូឌែលទូរស័ព្ទដំបូងបង្អស់ដែលបំពាក់ជាមួយប្រព័ន្ធដំណើរការ Helio G70 នៅក្នុងប្រទេសកម្ពុជា ហើយមានសមត្ថភាព ផ្ទុកទិន្នន័យរហូតដល់ទៅ 8GB LPDDR4X រ៉ាប់រងបានគ្រប់ព័ត៌មានទាំងអស់ នៃតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ លើសពីនេះទៀត ម៉ូឌែលនេះទទួលបានពិន្ទុរហូតដល់ 190000 ពី Antutu ដែលមានការប្រកួតប្រជែងខ្លាំងជាងម៉ូឌែលដទៃទៀត ដែលស្ថិតក្នុងតារាងតម្លៃដូចគ្នា នៅក្នុងទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
ដូចដែលលោកអ្នកជ្រាបហើយថា! realme C3 នឹងចាប់ផ្ដើមចេញលក់ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា នៅដើមខែក្រោយនេះហើយ។ សូមរង់ចាំតាមដានព័ត៌មានបន្ថែមទាំងអស់គ្នា។
សម្រាប់ព័ត៌មានលំអិតផ្សេងទៀត អាចចូលទៅកាន់ ផេកFacebook ផ្លូវការរបស់ realme ហើយឥលូវនេះ យើងក៏មានការទស្សទាយតម្លៃទូរស័ព្ទយករង្វាន់ផងដែរ ដើម្បីកាន់តែច្បាស់ សូមចូលតាមរយៈវេបសាយខាងក្រោមនេះ :
(អត្ថបទពាណិជ្ជកម្ម)