ជាតិ
សង្គមជាតិ
បុគ្គលិក City Bus បាត់បង់​ការងារ​ដោយសារ​បន្ទោបង់​ទឹកនោម​ដាក់​កង់​រថយន្ត
28, Feb 2020 , 2:55 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកបើក​រថយន្តក្រុង (City Bus) របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ បាន​បាត់បង់​ការងារ​ធ្វើ ដោយសារតែ​រូបថត​មួយ​សន្លឹក​ដែល​ចែកចាយ​ពេញ​បណ្តាញ​សង្គម​។ តាម​រូប​នៅលើ​ហ្វេ​ស​ប៊ុ​ក បុគ្គលិក City Bus រូបនោះ បាន​ឈរ​បន្ទោបង់​ទឹកនោម​ដាក់​កង់​រថយន្ត នៅ​ផ្លូវ​មួយ​ក្នុង​រាជធានី​ភ្នំពេញ នា​វេលា​ថ្ងៃត្រង់​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ​។​

 
​ក្រោយ​ការចែករំលែក​រូបថត​តៗ​គ្នា​ពេញ​បណ្តាញ​សង្គម​ជាមួយនឹង​ការរិះគន់​ជាច្រើន រដ្ឋាករ​ស្វ​យ័​ដឹកជញ្ជូន​សាធារណៈ បានចេញ​ចំណាត់ការ​ដ៏​ម៉ឺងម៉ាត់​។ «​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ បាន​ចាត់វិធានការ​បញ្ឈប់​បុគ្គលិក​នេះ ពី​រដ្ឋាករ​ចាប់ពីពេលនេះ​តទៅ​។» នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០​។​
 
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋាករ​ស្វ័យ​ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ចេញ​ថ្ងៃទី​២៨ កុម្ភៈ​នេះ បានសម្រេច​បញ្ឈប់​ការងារ​បុរស​នេះ ដោយ​ពិនិត្យឃើញថា ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ សុជីវធម៌ អនាម័យ សណ្ដាប់ធ្នាប់​សាធារណៈ និង​សោភ័ណភាព​រាជធានី​ភ្នំពេញ​។ 
 
​សារព័ត៌មាន​ថ្មីៗ មិន​ទទួលបាន​ការពន្យល់​ប​ន្ថែ​ម​ពី​សំណាក់​លោក អ៊ា​ន សុ​ឃីម អភិបាលរដ្ឋ​ករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ បានឡើយ នា​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ នេះ​៕

Tag:
 City Bus
© រក្សាសិទ្ធិដោយ thmeythmey.com