ស្ថាប័ន IDP Education ដែលជាស្ថាប័ននាំមុខជុំវិញពិភពលោក ក្នុងការបញ្ជូនសិស្ស និស្សិតទៅសិក្សានៅបរទេស នឹងរៀបចំកម្មវិធីពិព័រណ៍ការសិក្សា និងអាហារូបករណ៍អូស្ត្រាលី សម្រាប់ផ្តល់ឱកាសដល់សិស្ស និស្សិត និងអាណាព្យាបាលក្នុងប្រទេសកម្ពុជា បានជួបផ្ទាល់ជាមួយតំណាងស្ថាប័នអប់រំល្បីៗ មកពីប្រទេសអូស្ត្រាលី ដើម្បីពិភាក្សាអំពីជម្រើសសិក្សា លក្ខខណ្ឌចូលរៀន ការចំណាយលើការសិក្សា និងការរស់នៅ ដំណើរការសុំទិដ្ឋាការ និងអាហារូបករណ៍ផ្សេងៗ។
ជម្រើសសិក្សា និងអាហារូបករណ៍ នៅប្រទេសអូស្ត្រាលី ចាប់ពីកម្រិតវិទ្យាល័យ កម្រិតអប់រំវិជ្ជាជីវៈ រហូតដល់កម្រិតមហាវិទ្យាល័យ នឹងត្រូវបានដាក់បង្ហាញផ្ទាល់ ពីតំណាងស្ថាប័នល្បីៗក្នុងប្រទេសអូស្ត្រាលី ប្រមាណ ៥៣ស្ថាប័ន។ ពិព័រណ៍នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ និងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែលអង្គរ ក្រុងសៀមរាប ពីម៉ោង៩ ព្រឹក ដល់ម៉ោង២រសៀល។ ការចូលរួមពិព័រណ៍ និងការទទួលជំនួយ ក្នុងការរៀបចំបែបបទចូលរៀនរបស់ស្ថាប័ន IDP Education នឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ។
លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា នៅក្នុងកម្មវិធីបើកសន្និសីទ CamTESOL កាលពីដើមខែកុម្ភៈ ឆ្នាំ២០២០។
កម្មវិធីពិព័រណ៍ការសិក្សា និងអាហារូបករណ៍អូស្ត្រាលីនៅភ្នំពេញ នឹងត្រូវបានចូលរួមបើកសម្ពោធពី លោក Pablo Kang ដែលជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា។
លោក Pablo Kang បានមានប្រសាសន៍ថា៖«សិស្ស និស្សិតកម្ពុជា កាន់តែច្រើនឡើងៗជ្រើសរើស ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ហើយខ្ញុំមានមោទកភាពណាស់ ដែលប្រទេសអូស្ត្រាលី នៅតែជាគោលដៅសិក្សាដ៏មានប្រជាប្រិយភាព សម្រាប់សិស្ស និស្សិតកម្ពុជា»។
«នេះគឺដោយសារតែគុណភាពនៃវិស័យអប់រំកម្រិតពិភពលោក រួមទាំងទីក្រុងដ៏សម្បូរបែបដែលមាន បរិយាកាសពោរពេញដោយភាពស្វាគមន៍យ៉ាងកក់ក្តៅ និងវប្បធម៌ចម្រុះ នៅក្នុងប្រទេសអូស្ត្រាលី»។
លោក Pablo Kang ក៏បានបន្ថែមទៀតថា៖«ខ្ញុំពិតជាមានភាពសោមនស្សរីករាយណាស់ដែលពិព័រណ៍ការសិក្សា និងអាហារូបករណ៍នៅអូស្ត្រាលី កាន់តែធំឡើងៗជារៀងរាល់ឆ្នាំ។ កម្មវិធីពិព័រណ៍ឆ្នាំនេះ នឹងប្រារព្ធឡើងជាលើកដំបូងផងដែរ នៅខេត្តសៀមរាប ហើយលោក Luke Arnold ដែលជាអនុប្រធានបេសកកម្ម នៃស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា នឹងទៅបើកកម្មវិធីនៅទីនោះ។ ការរីកលូតលាស់នៃពិព័រណ៍នេះ ឆ្លុះបញ្ចាំងឲ្យឃើញពីកំណើននៃតម្រូវការការអប់រំនៅប្រទេសអូស្ត្រាលី របស់សិស្ស និស្សិតកម្ពុជា»។
តំណាងមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏នឹងមានវត្តមាននៅពិព័រណ៍ ដើម្បីផ្តល់ព័ត៌មាន និងការណែនាំអំពីការសិក្សាភាសាអង់គ្លេស សម្រាប់សិស្ស និស្សិតត្រៀមខ្លួនបំពេញលក្ខខណ្ឌ របស់ស្ថាប័នអប់រំនានានៅប្រទេសអូស្ត្រាលីផងដែរ។ ក្រុមការងារមណ្ឌលប្រលង IELTS ប្រចាំប្រទេសកម្ពុជា ក៏នឹងចូលរួមផ្តល់ប្រឹក្សាពីការចុះឈ្មោះ និងការរៀនត្រៀមប្រលង IELTS ដែលជាតេស្តវាស់សមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស ត្រូវបានទទួលស្គាល់ដោយស្ថាប័នអប់រំជុំវិញពិភពលោក។ អ្នកចូលរួមកម្មវិធីទាំងអស់ក៏នឹងមានឱកាសធ្វើតេស្ត IELTS សាកល្បងតាមប្រព័ន្ធកុំព្យូទ័រ (CDI) ដោយឥតគិតថ្លៃផងដែរ។
សម្រាប់ការចូលរួម និងព័ត៌មានបន្ថែមពីការសិក្សានៅបរទេស ដោយឥតគិតថ្លៃ៖ expo.idpevent.org/aus ឫ ០៧៧ ៦៦៧ ១២២៕
(អត្ថបទពាណិជ្ជកម្ម)