អត្ថបទពាណិជ្ជកម្ម
ម្ចាស់អាជីវកម្ម៖ ការរចនាផ្នែកខាងក្នុងអគារសំខាន់ក្នុងការទាក់ទាញអតិថិជន
× ម្ចាស់អាជីវកម្ម ទាំងតូច ទាំងធំ មួយចំនួន បានងាកមកផ្ដោតការវិនិយោគច្រើនឡើងៗ ទៅលើការរចនាតុបតែងផ្នែកខាងក្នុងអគារ ដោយពួកគេចាត់ទុកថា សោភ័ណភាពនិងផាសុកភាព គឺជាកត្តាសំខាន់ក្នុងការទាក់ទាញអតិថិជន។
តាមការសម្ភាសជាមួយម្ចាស់អាជីវកម្មលេចធ្លោមួយចំនួន នៅរាជធានីភ្នំពេញ សព្វថ្ងៃ គេឃើញមាននិន្នាការកើនឡើង ក្នុងការស្វែងរកសេវារចនាតុបតែងអគារ ដែលមានវិជ្ជាជីវៈត្រឹមត្រូវ សម្រាប់ការតុបតែង និងកែលម្អអាជីវកម្មនានា។
លោក ឆៃយ៉ាន ណាក់វាំង តំណាងមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ បានឲ្យដឹងថា មន្ទីរពេទ្យរបស់លោកបានសម្រេចប្រើសេវាឌីហ្សាញ របស់ក្រុមហ៊ុនដែលមានវិជ្ជាជីវៈខ្ពស់ ដើម្បីរចនាតុបតែងផ្នែកព្យាបាលថែទាំ ជំងឺកុមាររបស់មន្ទីរពេទ្យ។
លោក ឆៃយ៉ាន ណាក់វាំង បាននិយាយដូច្នេះថា ៖ «យើងចង់បានបន្ទប់សម្រាប់ក្មេងៗស្នាក់នៅព្យាបាលហ្នឹង ធ្វើម៉េចឲ្យក្មេងៗមានអារម្មណ៍ថាដូចបន្ទប់គេងរបស់ពួកគេដែរ, បន្ទាប់មក ខាង SCG interior solution យកគំនិតហ្នឹងទៅ design ចេញជាប្លង់ ហើយលទ្ធផលចេញមក គឺគួរជាទីពេញចិត្តមែនទែន»។
ដោយមើលឃើញឱកាសពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេស វិស័យសំណង់ដ៏រឹងមាំនៅក្នុងប្រទេសនេះ ក្រុមហ៊ុនផលិតស៊ីម៉ងត៍ និងគ្រឿងសំណង់ដ៏ធំមួយរបស់ថៃ ក្រុមហ៊ុន SCG បានបង្កើតធុរកិច្ចថ្មីបន្ថែម គឺ SCG Interior Solution ដើម្បីបំពេញតម្រូវការដែលកើនឡើងរបស់អតិថិជនបច្ចុប្បន្ន។
SCG Interior Solution ចង់ផ្ដល់ដល់ម្ចាស់លំនៅដ្ឋាន និងគម្រោងសំណង់អគារ នូវដំណោះស្រាយផ្នែករចនាតុបតែងខាងក្នុង ដែលសមស្របតាមតម្រូវការ ពីដំណាក់ដំបូងនៃសំណង់តែម្ដង៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com