ជាតិ
កូន​ផ្សោត​១​ក្បាល​ងាប់ ដោយសារ​ជាប់​មង នៅ​ខេត្ត​ព្រះសីហនុ​
28, Feb 2020 , 7:19 pm        
រូបភាព
រូបពី លោក ហ៊ុយ ប៊ុនឡេង
រូបពី លោក ហ៊ុយ ប៊ុនឡេង
​ភ្នំពេញ​៖ កូន​ផ្សោត​ឃ្នៀច (Indo-Pacific humpoback dolphin) ទម្ងន់​ជាង​១០​គីឡូក្រាម​មួយ​ក្បាល ត្រូវបាន​គេ​ប្រទះឃើញ​ងាប់​នៅក្រោម​ស្ពាន​កោះពស់ កាលពី​ថ្ងៃទី​២៥ កុម្ភៈ​នេះ ។ កូន​ផ្សោត​នេះ ងាប់​ដោយសារ​ជាប់​មង​។ នេះ​បើតាម​លោក ឃៀង ភារ​ម្យ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម Telegram នៅ​ថ្ងៃទី​២៧ មករា ឆ្នាំ​២០២០​។


 
​អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា កូន​ផ្សោត​នេះ បាន​ងាប់​រយៈពេល​ពីថ្ងៃ​ហើយ ទើប​អណ្តែត​មក​ទើរ​នៅ​ចំណុច​ក្រោម​ស្ពាន​កោះពស់ ។ សូមបញ្ជាក់ថា ផ្សោត​ប្រភេទ Indo-Pacific humpoback dolphin មាន​វត្ត​មាននៅ​តំបន់​កោះព្រីង ឆ្នេរ​ខែម នៅ​ប្រជុំ​កោះរ៉ុង វា​គឺជា​ប្រភេទ​សត្វ​កម្រ ដែល​អាជ្ញាធរ​កំពុង​អភិរក្ស​៕ 
 

Tag:
 ផ្សោត
© រក្សាសិទ្ធិដោយ thmeythmey.com