COVID-19
ជាតិ
អ្នកនាំពាក្យ៖ បុរសចិន ដែលដេកស្លាប់នៅព្រះសីហនុ គឺគាំងបេះដូង មិនមែន COVID-19 ទេ បុរសជនជាតិចិន ដែលស្លាប់ដោយសារគាំងបេះដូង (រូបពីរដ្ឋបាលខេត្តព្រះសីហនុ)
× ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ គាំងបេះដូង ហើយបានដេកស្លាប់នៅជិតរង្វង់មូលមច្ឆា ក្នុងបុរីគុជអាស៊ី នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ នេះបើតាមលោក ឃៀង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ដែលប្រាប់សារព័ត៌មានថ្មីៗតាម Telegram នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ឃៀង ភារម្យ បញ្ជាក់ថា៖«ជនជាតិចិនដែលស្លាប់ គឺដោយគាំងបេះដូង ហើយមិនមានផ្ទុះជំងឺ COVID-19 ឡើយ»។
បើតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ បុរសជនជាតិចិន ដែលស្លាប់នោះ មានឈ្មោះ Niu Shuangsuo អាយុ៥១ឆ្នាំ មកពីខេត្តកានស៊ូ ប្រទេសចិន។ សមត្ថកិច្ចជំនាញ អះអាងថា បុរសជនជាតិចិនខាងលើ មិនមានតម្រុងនៃបទល្មើសព្រហ្មទណ្ឌនោះទេ។
មកដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ កម្ពុជា មិនទាន់រកឃើញករណីឆ្លងជំងឺ COVID-19 បន្ថែមឡើយ ក្រៅតែបុរសជនជាតិវ័យ៦០ឆ្នាំម្នាក់ ដែលរកឃើញថាឆ្លងកន្លងមក តែត្រូវបានព្យាបាលឲ្យជាសះស្បើយវិញ៕ © រក្សាសិទ្ធិដោយ thmeythmey.com