អត្ថបទពាណិជ្ជកម្ម
ពិធីសម្ពោធសារជាថ្មី នូវរូបរាងថ្មី ឱសថ RODOGYL®
× ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ ឡាបូ សាណូហ្វី សហការជាមួយគណៈទន្តពេទ្យជាតិកម្ពុជា បានរៀបចំពិធីដាក់សម្ពោធសារជាថ្មី នូវរូបរាងថ្មីឱសថ RODOGYL® ដោយមានការចូលរួមពីសំណាក់ទន្តពេទ្យប្រមាណ២៥០នាក់ នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ។
ទោះជាមានការរីកចម្រើន និងកាន់តែប្រសើរឡើង ផ្នែកសុខភាពមាត់ធ្មេញនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះក៏ដោយ ក៏នៅមានប្រជាជនមួយភាគធំ នៅតែមកទទួលការព្យាបាលថែទាំសុខភាពមាត់ធ្មេញជារៀងរាល់ឆ្នាំ។ គេប៉ាន់ប្រមាណថា មានមនុស្សពេញវ័យប្រហែល១៣% មកទទួលសេវាកម្មថែទាំមាត់ធ្មេញ ដោយសារការចម្លងរោគនៅមាត់ធ្មេញ ឬឈឺធ្មេញ ក្នុងអំឡុងពេល៤ឆ្នាំ។ នៅសហរដ្ឋអាមេរិក មានប្រជាជន១នាក់ ក្នុងចំណោមប្រជាជន២៦០០នាក់ ចូលសម្រាកពេទ្យ ដោយសារមានការចម្លងរោគមាត់ធ្មេញ។ ប្រជាជន១នាក់ ក្នុងចំណោម៥នាក់ គឺមានធ្មេញប្រហោង (ដង្កូវស៊ីធ្មេញ) ដែលមិនបានព្យាបាល។ ការចម្លងរោគ នៅជាលិកាជុំវិញធ្មេញ គឺកើតមានជាញឹកញាប់ និងបានប៉ះពាល់ដល់ប្រជាជនអាមេរិក ៣៥% អាយុពី៣០ ទៅ៩០ឆ្នាំ។
ក្នុងឱកាសនេះដែរ លោក សុខុម រិទ្ធីវុធ ប្រធានក្រុមប្រឹក្សាគណៈទន្តពេទ្យជាតិ បានមានប្រសាសន៍ថា គណៈទន្តពេទ្យកម្ពុជា បានសង្កេតឃើញថា ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ ឡាបូ សាណូហ្វី គឺជាក្រុមហ៊ុនអន្តរជាតិ នាំចូលឱសថដែលមានគុណភាពល្អៗ និងមានប្រសិទ្ធភាពប្រើប្រាស់ក្នុងវិស័យទន្តសាស្ត្រ ដូចជាឱសថ RODOGYL មានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលជំងឺមាត់ធ្មេញ។ ម្យាងវិញទៀត ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ ឡាបូ សាណូហ្វី មានលក្ខណៈសម្បត្តិ ជាដៃគូដ៏ប្រពៃជួយដល់គណៈទន្តពេទ្យកម្ពុជា ក្នុងការអភិវឌ្ឍវិជ្ជាជីវៈ បន្តដល់អ្នកប្រកបវិជ្ជាជីវៈ វិស័យទន្តសាស្ត្រ ក្នុងបំណងបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈ ដើម្បីផ្តល់ សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងសុវត្ថិភាព។
លោកវេជ្ជបណ្ឌិត លឹម ហ៊ុយ ប្រធានផ្នែកកិច្ចការវេជ្ជសាស្ត្រនិងបទបញ្ញត្តិ ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ បានលើកឡើងថា ឱសថ RODOGYL® ត្រូវបានដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជា និងទទួលបានការគាំទ្រពីសំណាក់ទន្តពេទ្យ គ្រូពេទ្យ និងអ្នកជំងឺកម្ពុជាជាង 10ឆ្នាំមកហើយ។ លើកនេះ គឺជាការសម្ពោធសារជាថ្មី នូវរូបរាងថ្មីរបស់ឱសថ RODOGYL® ដោយយើងបានសហការជាមួយគណៈទន្តពេទ្យជាតិកម្ពុជា ដើម្បីរៀបចំកម្មវិធីនេះឡើង។ មិនត្រឹមតែលើកនេះទេ ដែលក្រុមហ៊ុនសហការជាមួយគណៈទន្តពេទ្យជាតិកម្ពុជា ដោយកន្លងមកយើងបានសហការជាមួយគ្នា រៀបចំកម្មវិធីនានាជាមួយនឹងគណៈទន្តពេទ្យខេត្ត ស្ទើរតែគ្រប់ខេត្តក្រុង ក្នុងប្រទេសកម្ពុជារួចមកហើយ។
លោកបានបញ្ជាក់ថា៖«ឱសថ RODOGYL® ផ្សំពីអង់ទីប៊ីយ៉ូទិក២មុខ រួមបញ្ចូលគ្នាគឺ ស្ពៀរ៉ាមីស៊ីន និងមេត្រូនីដាហ្សុល។ ឱសថនេះផលិតឡើងជាពិសេស សម្រាប់ទន្តពេទ្យ និងគ្រូពេទ្យទូទៅ ចេញវេជ្ជបញ្ជាសម្រាប់អ្នកជំងឺ ដែលមានការចម្លងរោគដោយបាក់តេរី នៅមាត់ធ្មេញ និងសម្រាប់បង្ការការចម្លងរោគ ក្រោយពីការវះកាត់មាត់ធ្មេញ ឬដកធ្មេញ»។
«អត្ថប្រយោជន៍នៃការរួមបញ្ចូលគ្នា រវាងអង់ទីប៊ីយ៉ូទិក២មុខនេះ គឺដើម្បីគ្របដណ្តប់ ទប់ស្កាត់និងសម្លាប់បាក់តេរីភាគច្រើន នៅត្រង់មាត់ធ្មេញ ដែលច្រើនបង្កឡើងដោយបាក់តេរី២ក្រុមធំៗគឺ មេរោគដែលត្រូវការអុកស៊ីសែន និងមេរោគដែលមិនត្រូវការអុកស៊ីសែន។ លើសពីនេះ ទៅទៀត ការរួមបញ្ចូលគ្នានេះ បង្កើនលទ្ធភាព និងប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងសម្លាប់បាក់តេរី។ សម្រាប់ការប្រើប្រាស់ RODOGYL® មនុស្សអាយុពេញវ័យចាប់ពី ១៥ឆ្នាំ ឡើងទៅអាចប្រើប្រាស់មួយថ្ងៃ បានដល់ទៅ៦គ្រាប់ មួយដង់ ២គ្រាប់ ៣ពេល និងសម្រាប់កុមារវិញ មួយថ្ងៃ២គ្រាប់ មួយដង ១គ្រាប់ ២ពេល ក្នុងកំឡុងពេលទទួលទានអាហារ ដើម្បីជៀសវាងផលរំខាននានា។ ឱសថនេះ មានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលអ្នកជំងឺមាត់ធ្មេញ ជាពិសេស វាជាឱសថចាំបាច់នៅក្នុងវិស័យទន្តសាស្ត្រនេះតែម្តង»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោកសាស្ត្រាចារ្យទន្តបណ្ឌិត ហេង សុបញ្ញា។
ឱសថ RODOGYL® ជាដៃគូដ៏ល្អ សម្រាប់ទន្តពេទ្យ គ្រូពេទ្យ និងអ្នកជំងឺដែលមានបញ្ហាមាត់ធ្មេញ។ សូមពិគ្រោះយោបល់ជាមួយទន្តពេទ្យ ឬគ្រូពេទ្យរបស់លោកអ្នកជាមុនសិន មុននឹងប្រើឱសថ RODOGYL® ។ លោកអ្នកអាចរកឱសថនេះបាន នៅតាមឱសថស្ថានស្របច្បាប់នានា ក្នុងប្រទេសកម្ពុជា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com