អត្ថបទពាណិជ្ជកម្ម
Tiger Street Football 2020 មណ្ឌល​ភ្នំពេញ​បាន​រកឃើញ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ​
28, Feb 2020 , 5:16 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រឹត្តិការណ៍​បាល់ទាត់ Tiger Street Football មណ្ឌល​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៨​នេះ គឺ​បាន​ដំណើរការ​ប្រកួត​បាន ១០២​ប្រកួត​ហើយ ដោយ​ចម្រាញ់​បាន​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ត​ការប្រកួត​នៅ​រសៀល​នេះ​ទៀត ដើម្បី​សម្រាំង​បាន​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ អមដោយ​ទឹកប្រាក់​១៥០០​ដុល្លារ​។
 
​ដោយ​ការប្រកួត​បាន​ចំណាយពេល​អស់​រយៈពេល​២​ថ្ងៃ​កន្លះ ហើយ​វគ្គ​១៦​ក្រុម​ដែល នឹង​បន្ត​ការប្រកួត​ជម្រុះ​នៅ​រសៀល​នេះ រហូតដល់​រកឃើញ​ក្រុម​ជើងឯក​នោះ មាន​ក្រុម បាល់ទាត់ ប្រ​ម៉ាញ់ ទីក្រុង​(FT) ប្រកួត​ជាមួយ ក្រុម យុវជន នាគ​អាស៊ី ក្រុម Downtown Fc ប្រកួត​ជាមួយ GLF FC ក្រុម KHMER NORKOR FC(A) ប្រកួត​ជាមួយ Rolling United ក្រុម 3G FC ប្រកួត​ជាមួយ សស​យក កំចាយមារ ក្រុម OV Mal FC ប្រកួត​ជាមួយ អាណាចក្រ​បៃតង ក្រុង DIG88 FC ប្រកួត​ជាមួយ BA United ក្រុម VANDASAK ប្រកួត​ជាមួយ Smile Sport B និង​ក្រុម Young Gun FT ប្រកួត​ជាមួយ Rolling FC​។ 


 
​សម្រាប់ Tiger Street Football 2020 មណ្ឌល​ភ្នំពេញ គឺ​សម្រាំង​យកតែ​១២​ក្រុម​ប៉ុណ្ណោះ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស​នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ ដល់​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២០ ជាមួយ​ក្រុម​ចំនួន​៥២​ដែល​ជម្រុះ​ចេញពី​៧​មណ្ឌល​នៅតាម​បណ្តា​ខេត្ត ដណ្តើម​ប្រាក់រង្វាន់​១៥០០០​ដុល្លារ​។
 
​ព្រឹត្តិការណ៍​បាល់ទាត់ Tiger Street Football រៀបចំ​ដោយ​ស្រា​បៀរ​ថៃ​ហ្គ័​រ (CBL)​។ ស្រា​បៀរ​ថៃ​ហ្គ័​រ ជា​ស្រា​បៀរ ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង​៤០​មេដាយ ផ្នែក​រសជាតិ និង​គុណភាព​។ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH.​។ 
 
​ស្តែងចេញ​នូវ​ការតាំង​ចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​។​
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕









(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com