ពីនេះ ពីនោះ
សរសេរ​«​ចៃដន្យ​» បែបនេះ និង​«​ចៃដន់​»​បែបនេះ ត្រឹមត្រូវ​ដូចគ្នា​
29, Feb 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​ពាក្យ​«​ចៃដន្យ​»​ឬ​«​ចៃដន់​»​អាច​សរសេរ​បែបណា​ក៏បាន​គឺ​ត្រឹមត្រូវ​ដូចគ្នា​។ នេះ​បើ​យោងតាម​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត​។​
«​ចៃដន្យ​»​ឬ​«​ចៃដន់​»​មានន័យថា ព្រលឹង​,​ចិត្ត​,​ទេវតា​ដែលជា​អ្នក​នាំ​បណ្តាល​ចិត្ត​,​ជា​អ្នក​បញ្ចូល​ចិត្ត​,​បណ្ដាល​ឲ្យ​គិត​, ឲ្យ​នឹកភ្នក​ឃើញ​។ ដំណើរ​ដែល​បណ្ដាល​ឲ្យ​កើតមានឡើង ហាក់ដូច​ជាមាន​ទេវតា​នាំ​បណ្ដាល​ការណ៍​ហ្នឹង​វា​ជា​ចៃដន្យ​៕ 
 
 


© រក្សាសិទ្ធិដោយ thmeythmey.com