អត្ថបទពាណិជ្ជកម្ម
អេមហ្មង! មីគាវគោកទាខ្វៃល្បីឆ្ងាញ់អស់ទាស់ សម្រាប់ខែថ្មីនៅផាកកាហ្វេ
× នៅផាកកាហ្វេមិនត្រឹមតែជាភោជនីយដ្ឋានដែលមានកេរ្តិ៍ឈ្មោះល្បីលើអាហារដែលគ្មានប៊ីចេង និងគុយទាវកាហ្វេទេ តែផាកកាហ្វេតែងតែមានមុខម្ហូបអាហារថ្មីៗ រសជាតិឈ្ងុយឆ្ងាញ់ថ្មីជានិច្ច ដើម្បីកុំឱ្យអតិថិជនដែលគាំទ្រផាកកាហ្វេមានអារម្មណ៌ជិនណាយជាមួយរសជាតិនៃមុខរបស់ផាកកាហ្វេ។
ភោជនីយដ្ឋានផាកកាហ្វេ មានចេញលក់មុខម្ហូបថ្មី រសជាតិថ្មី ឈ្ងុយឆ្ងាញ់ប្លែកមាត់ ដែលលោកអ្នកមិនអាចបំភ្លេចបាននោះគឺ «មីគាវគោកទាខ្វៃទឹកឃ្មុំ» សុទ្ធតែគ្រឿងផ្សំឆ្ងាញ់ៗក្នុងចានតែមួយតែម្តង! មានទាំងមីគោកដ៏ឈ្ងុយឆ្ងាញ់ សាច់ទាខ្វៃសុទ្ធ ដែលមានរសជាតិជាប់ចិត្ត និងគាវបំពងស្រួយខ្ញោកតែម្តង! បន្ទាប់ពីបានសម្រិតសម្រាំងយ៉ាងពិសេសពីចុងភៅដ៏ចំណានរបស់ផាកកាហ្វេ ដែលមានបទពិសោធន៍ជាយូរឆ្នាំ ។ អ្វីដែលពិសេសសម្រាប់អាហារថ្មីនេះគឺ ៖ ទឹកស៊ុប មីគាវគោកទាខ្វៃទឹកឃ្មុំ បានផ្សំគ្រឿងយ៉ាងពិសេស ជាមួយគ្រឿងផ្សំរសជាតិស្រស់ៗ ពីធម្មជាតិ, ទឹកស៊ុបបានកំណត់ភ្លើងក្នុងការរំងាស់យ៉ាងយកចិត្តទុកដាក់បំផុត ដោយមិនប្រើប៊ីចេង ជាមួយសរសៃមីបំពងដ៏ទន់ល្មើយ ដែលផលិតពីអង្ករធម្មជាតិ និងស៊ុតមាន់ជាមួយការផលិតប្រកបដោយអនាម័យ គ្មានប្រើសារធាតុពណ៌ ឬក្លិន។
ឆ្ងាញ់លើសពីនេះដុំគាវនីមួយៗ គឺបានវេចខ្ចប់ជាមួយស្នូលគាវដែលផ្សំជាមួយសាច់ជ្រូកចិញ្ច្រាំ បង្គាស្រស់ៗចិញ្ច្រាំ បង្គាក្រៀមដែលមានរសជាតិឈ្ងុយឆ្ងាញ់ ដាក់រួមគ្នាក្នុងចានតែមួយ ជាមួយសាច់ទាខ្វៃដែលមានគ្រឿងផ្សំពិសេសរបស់ចុងភៅដ៏ចំណានប្រចាំផាកកាហ្វេ។ លោកអ្នកអាចរកទទួលទានបានគ្រប់ពេល នៅគ្រប់សាខានៃភោជនីយដ្ឋានផាកកាហ្វេទាំងអស់ ដោយលើកលែងតែផាកកាហ្វេក្នុងព្រលានយន្តហោះភ្នំពេញតែប៉ុណ្ណោះ។
កាន់តែពិសេសហើយកាន់តែចំណេញ!ជាពិសេសរាល់ពេលការកម្ម៉ង «មីគាវគោកទាខ្វៃទឹកឃ្មុំ » លោកអ្នកគ្រាន់តែចំណាយត្រឹមតែ $2.50ទៀត និងទទួលបានចៃយ៉បំពងស្រួយៗ ១ចាន និងកាហ្វេភ្នំពេញ១កែវទៀតផង។
គួររំលឹកផងដែរថា បើនិយាយពីម្ហូបអាហារសុខភាពពិសេសរសជាតិឈ្ងុយឆ្ងាញ់ដោយមិនចាំបាច់ប្រើប៊ីចេងនោះ លោកអ្នកតែងតែនឹកដល់ផាកកាហ្វេមុនគេ ដែលជាភោជនីយដ្ឋានក្នុងស្រុកមួយ មានភាពល្បីល្បាញ មិនចាញ់ភោជនីយដ្ឋានម៉ាកក្រៅស្រុកនោះឡើយ។ ភោជនីយដ្ឋានផាកកាហ្វេតែងតែគិតគូរដល់សុខភាពរបស់អតិថិជនជាចម្បង ដោយប្តេជ្ញាមិនប្រើប្រាស់ប៊ីចេង ដើម្បីបង្កើនរសជាតិនៃមុខម្ហូបឡើយ៕
សម្រាប់សេវាដឹកជូនដល់ទីកន្លែងទូរសព្ទ័លេខ ០២៣ ៩២០ ៩២០
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com