កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool បញ្ចប់​ភាពមិន​ចាញ់​ក្រោម​ថ្វី​ជើង​ក្រុម​បាតតារាង Watford
01, Mar 2020 , 11:16 am        
រូបភាព
​ភាពមិន​ចាញ់​របស់ Liverpool ក្នុង​ក្របខណ្ឌ Premier League រដូវ​កាល​នេះ​ត្រូវ​បញ្ចប់​ត្រឹម​សប្តាហ៍​ទី​២៨ តាមរយៈ​ការ​ចាញ់​ក្រុម​បាត​តារាង Watford ដោយ​លទ្ធផល ៣-០​។​



​នា​ជំនួប​ក្នុង​កីឡដ្ឋាន Vicarage Road យប់​ថ្ងៃទី​២៩ កុម្ភៈ ខ្សែប្រយុទ្ធ Ismaila Sarr ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់ឯង និង Troy Deeney រកបាន​មួយ​គ្រាប់ ដើម្បី​ជួយ Watford ទទួលបាន​៣​ពិន្ទុ​។​
 
​មិន​ត្រឹមតែ​ទទួលបាន​៣​ពិន្ទុ ដើម្បី​គេចផុត​ពី​តំបន់​ត្រូវ​កាត់ចោល​នោះទេ Watford ថែមទាំង​បានបញ្ចប់​ភាពមិន​ចាញ់​សោះ​របស់​ហង្ស​ក្រហម​សម្រាប់​រដូវ​កាល​២០១៩-២០ ផង​។ Watford បាន​រំកិល​ខ្លួន​ពី​លេខ​រៀង​ទី​១៩ ឡើងទៅ​កាន់​ចំណាត់ថ្នាក់​ទី​១៧ ដែលជា​តំបន់​សុវត្ថិភាព​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​បណ្តោះអាសន្ន​គិត​ត្រឹម​ការប្រកួត​សប្តាហ៍​ទី​២៨​។​
 
​ដោយឡែក​ក្រុម​របស់លោក Jurgen Klopp វិញ បើ​ទោះ​បរាជ័យ​ក្នុងជំនួប​នេះ​ក៏ដោយ ប៉ុន្តែ​ដំណើរ​ឆ្ពោះទៅរក​ការលើក​ពាន​ជា​លើកដំបូង​ក្នុង​រយៈពេល​៣០​ចុងក្រោយ​នៅតែ​រក្សាបាន​ក្នុង​ភាគរយ​ខ្ពស់​ដដែល​។ ឆ្លងកាត់​២៨​ប្រកួត Liverpool ទើប​ចាញ់​១​ប្រកួត​នេះ​ប៉ុណ្ណោះ និង​ស្មើ​ម្តង មាន​៧៩​ពិន្ទុ នាំមុខ​ក្រុម​លេខ​ពីរ Manchester City ២២​ពិន្ទុ​៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com