ពីនេះ ពីនោះ
ហេតុអ្វី​រៃ​យំ​? យំ​ចេញពី​កន្លែង​ណា​? រៃ​អាច​រស់​ដល់​អាយុ​ប៉ុន្មាន​?
01, Mar 2020 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ រៃ​ត្រូវបាន​មនុស្ស​ជាច្រើន​ស្គាល់ និង​ចាប់អារម្មណ៍​ដោយសារ​សម្លេង​យំ​ដ៏​លឺ និង​ទាក់ទាញ​របស់​វា​។ គេហទំព័រ animals.howstuffswork.com បាន​ពន្យល់ថា តាមពិត រៃ​ឈ្មោល​ជា​អ្នក​បញ្ចេញ​សំឡេង​យំ ហើយ​សំឡេង​ដែល​រៃ​ឈ្មោល​ប​ន្លើ​ឡើង​នេះ​គឺមាន​គោលដៅ​ទាក់ទាញ​រៃ​ញី​។



រៃ​បង្កើត​សំឡេង​ដោយ​ប្រើប្រាស់​សរីរាង្គ​ម្យ៉ាង​នៅ​កណ្តាល​ផ្នែក​ពោះ​ដែលមាន​ឈ្មោះថា Tymbal ពោល គឺ​សម្លេង​មិន​ចេញ​តាម​មាត់​ដូចដែល​គេ​ធ្លាប់​គិត​នោះទេ​។ រំ​ញ័រ​របស់​សារី​រា​ង្គ​នេះហើយ​ដែលជា​អ្នក​ផលិត​សម្លេង​ចេញមកក្រៅ​។ ម្យ៉ាងវិញទៀត សំឡេង​របស់​រៃ​ក៏មាន​តួរ​នាទី​ក្នុងការ​ការពារ​ខ្លួន​វាពី​សត្វ​បក្សី​មួយចំនួន​ផងដែរ ព្រោះ​សំឡេង​ដែល​រ៉ៃ​បង្កើត​អាច​ផ្តល់​ភាពឈឺចាប់​ទៅកាន់​ត្រចៀក​បក្សី​ផ្សេងៗ​។ សត្វ​រៃ​អាចមាន​អាយុ​ពី​ចន្លោះ​១៣​ឆ្នាំ ដល់​១៧​ឆ្នាំ​អាស្រ័យ​លើ​ប្រភេទ​ផ្សេងៗ​គ្នា​។ វីដេអូ​ខាងក្រោម​នេះ ថត​ដោយ​លោក រស់ សុខុម​។

សូម​អញ្ជើញ​ទស្សនា​វីដេអូ​ដូចតទៅ​៖ 

© រក្សាសិទ្ធិដោយ thmeythmey.com