អត្ថបទពាណិជ្ជកម្ម
គំរោងខុនដូរលំដាប់ផ្កាយ៥ ឌឺផ្លរ៉ាស្វីត កំពស់៣៨ជាន់ ក្នុងសង្កាត់បឹងកេងកង១ ចាប់ផ្តើម បើកការដ្ឋានជាផ្លូវការ
× វិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជាបច្ចុប្បន្ននេះ កំពុងតែបោះជំហាន ទៅមុខជាលំដាប់ ស្របនឹងកំណើនសេដ្ឋកិច្ច ក៏ដូចអ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុកកំពុងមាន ការកើនឡើង គួរឱ្យកត់សំគាល់។ វិស័យអចលនទ្រព្យនេះ ក៏កំពុងដើរស្របពេលដែលយុគ្គសម័យនៃវិស័យខុនដូរទំនើបបែបស៊ីវិល័យ និងទាន់សម័យនៅកម្ពុជា ។រាជធានីភ្នំពេញ កំពុងមានហាងឆេង បើទោះបីថ្មីៗនេះ មានបញ្ហា តិចតូចដោសារការរាត្បាត នៃមេរោគកូវីដ១៩ ក៏ដោយ។
ជាក់ស្តែងនាព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ ២០២០នេះ ក្រុមហ៊ុនឌឹផ្លរ៉ា ដែលជាក្រុមហ៊ុនអចលនទ្រព្យខ្មែរក្នុងស្រុកដ៏ធំមួយ បានប្រារព្ធពិធីក្រុងពាលី សុំម្ចាសទឹកដី បើកដំណើរការសាងសង់ជាផ្លូវការ លើគម្រោងសំណង់ខុនដូរលំដាប់ផ្កាយ៥ ឌឺផ្លរ៉ាស្វីត (The Flora Suites) ទៅតាមប្រពៃណីសាសនា ។ពិធីនេះ ធ្វើឡើង ក្រោមវត្តមានចូលរួមពីសំណាក់ លោកឧកញ៉ា លឹម ចាំងស្រ៊ុន ប្រធានក្រុម ប្រឹក្សា ភិបាល ក្រុមហ៊ុនឌឺផ្លរ៉ា និងលោកជំទាវ ព្រមទាំងបុគ្គលិកថ្នាក់ដឹកនាំ នៃក្រុមហ៊ុនឌឺផ្លរ៉ា ក៏ដូចអតិថិជន វីអាយភី ជាច្រើនទៀត។
លោក សាំង សុភក្ត្រ័រ៉ាឌី នាយកផ្នែកលក់ ឌឺផ្លរ៉ាស្វីត(The Flora Suites)បានឱ្យដឹងថា The Flora Suites គឺជាគម្រោងអគារខុនដូរដ៏ប្រណិតធំមួយ លំដាប់ផ្កាយប្រាំ នៅក្នុងប្រទេសកម្ពុជា ដែលបញ្ជាក់ ពីភាពអភិជន ភាពទាន់សម័យ និងការរស់នៅដ៏សម្បូរបែប។ ចំណុចពិសេសនៃខុនដូនេះ គឺទីតាំងនៅចំកណ្តាលសង្កាត់បឹងកេងកងទី១ ខាងត្បូងវិទ្យាល័យជាស៊ីម បឹងកេងកង ស្ថិតលើផ្លូវលេខ ៧១ កែង៣៩២ ដែលជាតំបន់ពោរពេញ ទៅដោយភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារទំនើប ធនាគារ សាលាអន្តរជាតិ ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ។
អគារខុនដូនេះ មានកម្ពស់ ៣៨ជាន់ មានទំហំអគារសរុប ២០.៧៨៦ម៉ែត្រការ៉េ ដែលជារចនាម៉ូត បែបទំនើប បំពាក់ទៅដោយ កញ្ចក់ព័ទ្ធជុំវិញអគារ ដែលអាចឲ្យគេមើលឃើញនូវទេសភាព ជុំវិញរាជធានីភ្នំពេញបានយ៉ាងល្អ។ នៅជាន់ទី៧ នៃខុនដូឌឹផ្លរ៉ាស៊ូត មានក្លឹបហាត់ប្រាណ អាងហែល ទឹក ស្ទីម សោណា យូហ្គា កន្លែងសម្រាប់ក្មេងលេង។ នៅជាន់ទី៣៦ មាន Sky Club ដែលមានជាភោជនីយដ្ឋាន លំដាប់អន្តរជាតិ ហាងកាហ្វេ បន្ទប់ប្រជុំ ដែលអតិថិជន មកស្នាក់នៅ អាចពិភាក្សាការងារផ្សេងបាន ដោយមិនចាំបាច់ចេញក្រៅ ។ ចំណែកឯ នៅជាន់ទី៣៧ មាន Sky Bar ដែលអាចទទួលទានអាហារ ហើយមើលទេសភាពរាជធានីភ្នំពេញ និង ទន្លេមេគង្គបានផងដែរ។ ជាន់ទី៣៨ មាន Sky Restaurant គឺជាភោជនីយដ្ឋានដែលស្ថិតនៅជាន់កំពូលនៃអាគារ ដែលគេអាចគយគន់ទេសភាពថ្ងៃលិច បានយ៉ាងស្អាតទៀតផង។
ជាការកត់សម្គាល់ ឌឹផ្លរ៉ា (The Flora) គឺជាក្រុមហ៊ុនវិនិយោគ លើវិដ័យអចលនទ្រព្យក្នុងស្រុកមួយ ដែលធ្វើការផ្គត់ផ្គង់លំនៅដ្ឋាន ទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជន គ្រប់ស្រទាប់វណ្ណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការសាងសង់អគារលំនៅដ្ឋាន តាមរយៈ បុរីដ៏ទំនើបបំផុត ដែលមានការរចនាម៉ូតបែបខ្មែរ និងអឺរ៉ុប រួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់ឲ្យអតិថិជនរស់នៅ ក្នុងលំនៅស្ថានដ៏ទំនើប ជាប្រភេទផ្ទះល្វែង វីឡា និងផ្ឬះល្វែងអាជីកម្ម ដែលមានគុណភាព និងប្រកបដោយសេចក្តីសុខ។
បើទោះបីបណ្តាប្រទេសជាច្រើនលើពិភពលោកជួបបញ្ហានៃការរាតត្បាតមេរោគកូវីដ១៩ ប៉ុន្តែកម្ពុជា រហូតមកដល់ពេលនេះ មិនទាន់មានពលរដ្ឋណាម្នាក់ ឆ្លងជំងឺនេះនៅឡើយនោះទេ ហើយបញ្ហានេះ ក៏មិនជះឥទ្ធិពលជាដុំកំភួន ឬរងផលប៉ះពាល់ មកលើវិស័យអចលនទ្រព្យនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com