អត្ថបទពាណិជ្ជកម្ម
សេវា​ហៅ​កង់​បី GoGo Taxi Cambodia អាច​ឲ្យ​លោក សុ​ភ័​ក្រ រក​ចំណូល​ពី ៤០០​ទៅ​៥០០​ដុល្លារ ក្នុង​១​ខែ​
02, Mar 2020 , 9:34 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក សុ​ភ័​ក្រ ជា​អតីត​ជាងសំណង់ និង​អ្នករត់ម៉ូតូឌុប បច្ចុប្បន្ន​លោក​ជា​អ្នកបើក​បរកង់​បី​របស់​សេវា​ហៅ​កង់​បី GoGo Taxi Cambodia​។ GoGo Taxi Cambodia គឺជា​សេវាកម្ម​ហៅ​រ៉ឺម៉ក​កង់​បី និង​តាក់ស៊ី តាម​កម្មវិធី​ទូរ​សព្ទ​(Application) ដែល​ទើប​ប្រឡូក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ បើតាម​លោក សុ​ភ័​ក្រ មូលហេតុ​ដែល​លោក​ភ្ជាប់​សេវា​ហៅ​កង់​បី GoGo Taxi Cambodia​នេះ ដោយសារ​ងាយស្រួល​រក​ប្រាក់ចំណូល​។ 
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក សុ​ភ័​ក្រ អ្នកបើកបរ  GoGo Taxi Cambodia ដូចតទៅ​៖ 

 
​រយៈពេល​១​ខែ​ហើយ ដែល​លោក សុ​ភ័​ក្រ ភ្ជាប់​ការបើកបរ​ជាមួយ​សេវា​ហៅ​កង់​បី GoGo Taxi Cambodia​។ លោក សុ​ភ័​ក្រ បញ្ជាក់ថា​៖ «​អត្ថប្រយោជន៍​របស់ GOGO Taxi អាច​ឲ្យ​ខ្ញុំ​រកប្រាក់​ចំណូល ពី​៥០០​ដុល្លារ​ឡើង​។ ម្យ៉ាងទៀត កម្មវិធី​ផ្សេងៗ​មាន​លក្ខណៈ​ពិបាក តែ GOGO Taxi ងាយស្រួល​រកប្រាក់​»​។ តាមរយៈ​ប្រាក់ចំណូល​នេះ លោក សុ​ភ័​ក្រ ចំណាយ​សម្រាប់​បង់​ទឹក​-​ភ្លើង កូន​រៀន និង​ផ្ញើ​ទៅផ្ទះ​ជាប្រចាំ​ផងដែរ​៕

Tag:
 GoGo Taxi Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com