ភ្នំពេញ៖ ក្រុមហ៊ុន ម្សៅទឹកដោះគោ រ៉ូយាល់ អ័ស បានជ្រើសរើស និងប្រកាសអ្នកតំណាងផលិតផល (Brand Ambassador) គឺលោកស្រី នាង សុវត្ថានា ដែលគេហៅថា ឌីជេ ណាណា ដែលជាអតិថិជនពិតរបស់ផលិតផល រ៉ូយ៉ាល់ អ័ស នៅសណ្ឋាគា សូហ្វីតែល ភូកេត្រា កាលពីថ្ងៃទី ២៩ ខែកុក្ភៈ ឆ្នាំ២០២០។ ការប្រកាសនេះ ក្រោមអធិបតីភាព ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលជាដៃគូពាណិជ្ជកម្ម និងតំណាងចែកចាយទូទាំងប្រទេសក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយផងដែរ។
លោក -លោកស្រីដែលមានកូនតូចបៅទឹកដោះគោប្រហែលជាបានស្គាល់ម្សៅទឹកដោះគោ រ៉ូយ៉ាល់ អ័ស (Royal Ausnz) របស់អូស្ត្រាលីហើយ ព្រោះវាមានវត្តមាននៅប្រទេសកម្ពុជាប្រមាណ ៥ឆ្នាំមកហើយ ព្រមទាំងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងថែមទៀត។ ក្រុមហ៊ុន Royal Platinum ដែលជាអ្នកចែកចាយប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា៖ «គិតដល់ពេលនេះ ម្សៅទឹកដោះគោរ៉ូយ៉ាល់ អ័ស ឈរលំដាប់លេខ ១ ជាម្សៅទឹកដោះគោអូស្ត្រាលីដែលលក់ដាច់បំផុតនៅកម្ពុជាដោយផ្អែកលើតួរលេខនាំចូលត្រឹមត្រូវកន្លងមក»។
នាឱកាសនោះដែរ លោក ជា ស៊ុនសុពណ៌ នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Royal Platinum បានឱ្យដឹងថាកត្តាដែលនាំឱ្យផលិតផលនេះលក់ដាច់គឺមានដូចជា ៖
១-ជាផលិតផលសុទ្ធរបស់អូស្ត្រាលីដែល វត្ថុធាតុដើម និងរោងចក្រផលិតទាំងស្រុងនៅប្រទេសអូស្ត្រាលី ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុតរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលជាប្រទេសល្បីខាងកសិដ្ឋានចិញ្ចឹមគោ និងមានស្តង់ដាចំណីអាហារខ្ពស់។ គ្រប់កំប៉ុងនីមួយៗមានលេខកូដ ដែលធានាថាមិនមានផលិតផលក្លែងក្លាយ ហើយជាទំនុកចិត្តធំបំផុតមួយដល់អតិថិជន ក្នុងការប្រយ័ត្នប្រយែងបំផុតមុននឹងសម្រេចជ្រើសរើសយកមកឱ្យកូនបៅ។
២-ក្រុមហ៊ុនមានវេជ្ជបណ្ឌិត និងអ្នកជំនាញអាហាររូបត្ថម្ភសម្រាប់ជួយផ្តល់យោបល់ និងការពិគ្រោះសុខភាពមាតា ទារកនិងកុមារដែលមូលដ្ឋាន និងសីលធម៌វិជ្ជាជីវៈខ្ពស់ធ្វើយ៉ាងណាឱ្យអតិថិជនមានអារម្មណ៍កក់ក្តៅនិងទំនុកចិត្តខ្ពស់។ ក្រុមអ្នកជំនាញសុខភាពនេះ នឹងទំនាក់ទំនងជាមួយអតិថិជនជាប្រចាំតាមរយៈលេខទូរស័ព្ទ ក៏ដូចជាទំព័រហេ្វសប៊ុក ។លើសពីនេះទៀតក្រុមហ៊ុនបាន និងកំពុងផលិតវីដេអូសុខភាពខ្លីៗ ដោយមានការចូលរួមចែករំលែកពីសំណាក់វេជ្ជបណ្ឌិតជំនាញរោគស្ត្រី ជំនាញទារក និងកុមារ ដើម្បីផ្តល់ជាចំណេះដឹងសម្រាប់សារធារណជនទូទៅទៀតផង។
១-ការយកចិត្តទុកដាក់ជាមួយតំណាងចែកចាយទូទាំងប្រទេស ដោយផ្តល់សេវាល្អ មិនដាច់ស្តុក និងប្រាក់ចំណេញសមរម្យហើយយូរអង្វែង។ ក្រុមហ៊ុនតែងតែទទួលស្វាគមន៍ចំពោះការរិះគន់ និងមតិយោបល់ពីម្ចាស់ហាង ដើម្បីកែតម្រូវរាល់ភាពខ្វះខាតរបស់ក្រុមការងារជានិច្ច។
ថ្លែងនៅក្នុងសន្និសីទព៌តមានក្នុងពិធីប្រកាសអ្នកតំណាងផលិតផល និងជួបជុំតំណាងចែកចាយនេះ លោកស្រី នាង សុវត្ថាណា បានឱ្យដឹងថា «លោកស្រីនិងស្វាមីពិតជាមានកិត្តិយសដោយបានក្លាយខ្លួនជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោអូស្ត្រាលីនេះព្រោះ រ៉ូយាល់ អ័ស ជាផលិតផលដែលមានគុណភាពខ្ពស់គួរឱ្យទុកចិត្តមួយ ដែលខ្លួនលោកស្រីផ្ទាល់ក៏ជាអតិជនមួយរូបផងដែរ»។
លោកស្រីបានបន្ថែមទៀតថា «ក្រោយរៀបការរួចលោកស្រី នឹងស្វាមីតែងតែយកចិត្តទុកដាក់ក្នុងការត្រៀមខ្លួនយកបុត្រប្រកបដោយសុខភាពល្អ ហើយលោកស្រីក៏សម្រេចចិត្តប្រើប្រាស់ម្សៅទឹកដោះគោរូបមន្តអ្នកម្តាយ (Royal Ausnz Pregnant Mother) ដោយសារឃើញពីគុណសម្បត្តិដ៏ច្រើនចំពោះស្ត្រីចាប់តាំងពីត្រៀមខ្លួនពពោះ រហូតដល់ក្រោយសម្រាល»។
ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងអូស្ត្រាលី និងកម្ពុជា ហើយក៏កោតសសើរចំពោះការរីកចម្រើនរបស់ផលិតផល Royal Ausnz នៅលើទីផ្សារកម្ពុជាក៏ដូចជាទីផ្សារពិភពលោកទាំងមូល៕
(អត្ថបទពាណិជ្ជកម្ម)