អត្ថបទពាណិជ្ជកម្ម
Bentley សម្ពោធ​រថយន្ត​ម៉ូ​ឌែ​ល FLYING SPUR ស៊េរី​ថ្មី ដែល​ផលិត​ដោយ​ដៃ​ក្នុង​ចក្រភព​អង់គ្លេស
02, Mar 2020 , 11:17 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ៖ រថយន្ត Flying Spur ស៊េរី​ថ្មី ដែលជា​ប្រភេទ​រថយន្ត Grand Touring Sedan ដ៏​មហា​ប្រណីត បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ ២៩ ខែកុម្ភៈ ឆ្នាំ ២0២0​។ នៅពេលនេះ​លោកអ្នក​អាចមក​ទិញ ឬ​មក​មើលរូប​រាង​ដ៏​ប្រណីត​នេះ​បាន នៅឯ​សាល​តាំង​បង្ហាញ​រថយន្ត Bentley ក្នុង​រាជធានី​ភ្នំពេញ​។​
 
​លោក Bernd Pichler នាយក​ក្រុមហ៊ុន Bentley Motors ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​មានប្រសាសន៍ថា «​រថយន្ត​ម៉ូ​ដែល Flying Spur ជំនាន់​ទី​បី​នេះ គឺជា​តឹកតាង បង្ហាញ​ឲ្យ​ឃើញ​ពី​ភាសា​រចនា​ចម្លាក់​នា​សហ​សម័យ​របស់​រថយន្ត Bentley ។​ហើយ​វត្តមាន​ដ៏​លេចធ្លោ និង​គួរ​ឲ្យ​ចាប់ចិត្ត​របស់​រថយន្ត​នេះ​នៅលើ​ដងផ្លូវ ធ្វើ​ឲ្យ​ស្គាល់​ច្បាស់​ថា នេះ​ជា​រថយន្ត Bentley ដោយ​គ្មាន​ការភាន់ច្រឡំ​ឡើយ​។ ដោយ​សហការ ជាមួយនឹង​ភ្នាក់ងារចែកចាយ​ផ្លូវការ​របស់​យើង គឺ​ក្រុមហ៊ុន Bentley Phnom Penh យើង​មាន​សេចក្តីរំភើប​រីករាយ​ក្នុង​បង្ហាញ Flying Spur ស៊េរី​ថ្មី ឲ្យ​អតិថិជន​របស់​យើង​ក៏ដូចជា​អ្នក​ចូលចិត្ត​រថយន្ត Bentley នៅក្នុង​ប្រទេស​កម្ពុជា​បានឃើញ​»​។​
 
​រថយន្ត Flying Spur ស៊េរី​ថ្មី ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស ដើម្បី​តម្រូវ​ចិត្ត​ទាំង​អ្នកបើកបរ​និង​អ្នកជិះ ក្នុង​លក្ខណៈ​ដែល​រថយន្ត​ផ្សេងទៀត មិនអាច​ធ្វើបាន​ដូច្នេះ​ឡើយ​។ រថយន្ត​ប្រភេទ​ទ្វារ​បួន​នេះ​ត្រូវបាន​រចនា​ថ្មី​តាំងពី​ផ្នែក​ខាងក្រោម​ដល់​ផ្នែក​ខាងលើ ដោយ​ផ្សំ​ពី​ទឹកដៃ​ដ៏​ល្អ​បំផុត​របស់​អង់គ្លេស ព្រម​ជាមួយនឹង​គ្រឿង​បំពាក់​ទំនើប និង​ប្រកបដោយ​នវានុវត្តន៍ (​ការបង្កើតឡើង​ថ្មី​)​។​


 
​រថយន្ត​នេះ ត្រូវបាន​ផលិតឡើង​ដោយ​ប្រើប្រាស់​តួ​ប្រភេទ​ថ្មី​ទាំងស្រុង ហើយ​ជំហរ​រាងរៅ​របស់​រថយន្ត​ប្រៀបបាន​នឹង​កីឡាករ​អត្តពលកម្ម ពីព្រោះ​ភ្លៅ​ផ្នែក​ខាងមុខ​ត្រូវបាន​រំកិល​ទៅមុខ ដើម្បី​ធ្វើ​ឲ្យ​គម្លាត​កង់​មុខ​នឹង​កង់​ក្រោយ​ឆ្ងាយ​គ្នា​បន្តិច​។ រាងរៅ ដ៏​ឆើតឆាយ ដូច​សាច់ដុំ​កីឡាករ ជាពិសេស​នៅ​ផ្នែក​ខាងក្រោយ ត្រូវបានធ្វើ​ឲ្យ​កាន់តែ​ផុស​លេចធ្លោ តាមរយៈ​អំពូល LED ម៉ា​ទ្រិ​ច បែប​គ្រី​ស្តា​ល់​ជំនាន់​ថ្មី​បំផុត​របស់​ម៉ាក Bentley នេះ និង​ចង្កៀង​ក្រោយ​ប្រភេទ​ថ្មី​ដែលមាន​ស៊ុំ​ស្រោប និង​មាន​រាង​ជា​អក្សរ «B» ។ ការ​រចនា​កង់ ២១ និង ២២ អ៊ី​ញ​ប្រភេទ​ថ្មី រឹតតែ​ពង្រឹង​លក្ខណៈ​សម្គាល់ និង​ភាព​ហំ​ហាន​របស់​ម៉ូ​ឌែ​ល Flying Spur នេះ​ថែមទៀត​។​
 
​នេះ​ជា​លើកដំបូង​ហើយ​សម្រាប់​ម៉ូ​ឌែ​ល Flying Spur សម័យថ្មី ដែល​រូប Bentley «Flying B» ដែល​អាច​បិទ​បើក​បាន ត្រូវបាន​លម្អ​ប្រកបដោយ​មោទកភាព​នៅ​ផ្នែក​ខាងក្នុង និង​មុខ​រថយន្ត​ម៉ូ​ឌែ​ល​ថ្មី​នេះ​។ វា​អាច​បញ្ជា​បិទ​បើក​ដោយ​ស្វ័យប្រវត្តិ ហើយ​ផុស​ចេញពី​ផ្នែក​ខាងក្រោម​និមិត្តសញ្ញា Bentley ដ៏​ទំនើប​ស្រស់ស្អាត​។​
 
​នៅ​ផ្នែក​ខាងក្នុង​ដ៏​ស្រស​ឆើតឆាយ លំហូរ​រចនា​លាតសន្ធឹង​ចាប់ពី​តា​ប្លូ​ខាងមុខ​ប្រភេទ​ថ្មី ដែលមាន​រាង​ដូច​ស្លាប​បក្សី ហើយ​ភ្ជាប់​ពី​កន្លែង​អ្នកជិះ​ផ្នែក​ខាងមុខ​ទៅ​ផ្នែក​ខាងក្រោយ ដើម្បី​បង្កើតជា​រចនាបទ​ថ្មី​ទាំងស្រុង​។ ផ្នែក​ខាងក្នុង ប្រាកដ​ណាស់ គឺ​រថយន្ត Bentley ដោយមាន​បំពាក់​នូវ​សម្ភារ​ធ្វើ​ពី​ធម្មជាតិ និង​ជា​របស់​ពិត ព្រម​ជាមួយនឹង​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន​។​


 
​អេក្រង់ Bentley Rotating Display ដ៏​ពិសេស គឺជា​គ្រឿង​បំពាក់​ស្នូល​សម្រាប់​តា​ប្លូ​ដែល​ត្រូវបាន​ច្នៃ​យ៉ាង​ស្រស់ស្អាត​នេះ​។ ផ្ទាំង​បញ្ជា​កម្រិត HD នេះ គឺ​បំពាក់ ដោយ​អេក្រង់​ចុច​បែប ឌីជីថល​ទំហំ ១២.៣ អ៊ី​ញ ប៊ូ​តុង​ដ៏​ស្រស់ស្អាត និង​លម្អ​ទៅដោយ​បន្ទះ​ឈើ​។ ឧបករណ៍​បញ្ជា​អេក្រង់ (Touch Screen Remote Control) ដែល​អាច​ដក​បាន ជា​គ្រឿង​បំពាក់​ពិសេស​សម្រាប់​ប្រើប្រាស់​ពី​កៅអី​ខាងក្រោយ​។ ឧបករណ៍​បញ្ជា​ដ៏​ទំនើប​ទាន់​សម័យនេះ​អាច​បញ្ជា​រាល់​មុខងារ​សំខាន់ៗ​ទាំងអស់ រាប់បញ្ចូល ទាំង​ព្រិល​បាំង​ថ្ងៃ មុខងារ​គ្រប់គ្រង​សីតុណ្ហភាព និង​មុខងារ​ម៉ាស្សា​ពូក​ខាងក្រោយ​។ ឧបករណ៍​បញ្ហា​នេះ​ក៏​អាច​បញ្ជា​លើ​ប្រព័ន្ធ Flying Spur ផងដែរ​។​
 
​ផាសុកភាព និង​ការសម្រិតសម្រាំង សម្រាប់​ផ្នែក​ខាងក្នុង​ដ៏​ទូលាយ ត្រូវបាន​ពង្រឹង​ថែមទៀត​តាមរយៈ​ការបំពាក់​នូវ​បន្ទះ​ឈើ​មួយ​សន្លឹក ឬ​ពីរ​សន្លឹក (Single or Dual Veener)​។ ទាំង​ផ្នែក​ខាងមុខ និង​ផ្នែក​ខាងក្រោយ រថយន្ត Bentley បាន​បំពាក់​នូវ​ពូក​ស្បែក​រចនាបទ​ថ្មី​ទាំងស្រុង ដែលមាន​ការ​ដេរ​រចនា​ស្បែក​រាង​គ្រាប់ពេជ្រ​សម្រាប់ Mulliner Driving Specification​។ នេះ​ជា​លើកដំបូង​ហើយ​ក្នុង​ពិភពលោក​ដែល ផ្ទៃ​ទ្វារ​ស្បែក​ត្រូវបាន​ដេរ​ជា​រាង​គ្រាប់ពេជ្រ​បែប 3D​។ 
 
​ដំបូល​កញ្ចក់​ដែល​អាច​បំពាក់​ទៅតាម​ជម្រើស​នោះ លាតសន្ធឹង​ពេញ​ផ្ទៃ​ដំបូល ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ខាងក្នុង​មាន​ពន្លឺ និង​នាំ​ឲ្យ​អ្នក​អង្គ​យ​ក្នុង​រថយន្ត​មាន​អារម្មណ៍​ពិសេស​ក្នុងការ​ធ្វើដំណើរ​។ ប្រព័ន្ធ​សំឡេង​ដ៏​វិសេស មាន​បំពាក់​ទៅដោយ​ប្រព័ន្ធ​បាស Bang & Olufsen ដែលមាន​បាស​ចំនួន ១៦ ព្រម​ជាមួយនឹង​ប្រព័ន្ធ​ភ្លេង Naim កម្លាំង 2,200 វ៉ា​ត់​។​


 
​រថយន្ត Flying Spur ស៊េរី​ថ្មី ជា​រថយន្ត​នាំមុខគេ​នៅក្នុង​ចំណែក​ទីផ្សារ​រថយន្ត​ប្រណីត សម្រាប់​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​របស់ខ្លួន​។ ប្រព័ន្ធ​ជំនួយ​អ្នកបើកបរ រួមមាន​កា​ម៉េ​រា​ពេលយប់ (Night Vision infra-red camera) ជំនួយ​ចរាចរណ៍​(Traffic Assist) ប្រព័ន្ធ​ផ្តល់​សញ្ញា​អំពី​វត្ថុ​មើល​ពុំ​ឃើញ (Blind Sport Warning) និង​ប្រព័ន្ធ​បង្ហាញ​ព័ត៌មាន​នៅលើ​កញ្ចក់​មុខ (Head-Up Display)​។ គ្រឿង​បំពាក់​សម្រាប់​ភ្ជាប់​មុខងារ​ទំនាក់ទំនង​ផ្សេងៗ​រួម Wi-Fi hotspot ជាដើម ជួយ​ឲ្យ​អ្នកបើកបរ​អាច​ប្រើប្រាស់​មុខងារ និង​សេវា​ផ្សេងៗ​បាន​ភ្លាមៗ​ក្នុងពេល​តែមួយ​។​
 
​ដោយសារតែ​សាក់​ស៊ី​ប្រភេទ​ថ្មី​ទាំងស្រុង និង​ទំនើប​ធ្វើ​ពី​អាលុយមីញ៉ូម និង​កាបូន​ធ្វើ​ឲ្យ​រថយន្ត Flying Spur ក្លាយជា​មហា​សមិទ្ធផល​បច្ចេកវិទ្យា​។ បច្ចេកវិទ្យា​ចង្កូត​មានដំណើរ​ការ​លើ​គ្រប់​កង់​ដោយ​ប្រព័ន្ធ​ភ្លើង ត្រូវបាន​ប្រើប្រាស់​លើកដំបូង សម្រាប់​រថយន្ត​ម៉ាក Bentley ដែល​បញ្ចូល​គ្នា​ជាមួយនឹង​ប្រព័ន្ធ Active All-Wheel Drive និង Bentley Dynamic Ride – ជា​ប្រព័ន្ធ​ភ្លើង​ប្រឆាំង​ការ​រអិល​ដំបូង​គេ ដែលមាន​កម្លាំង​48V - ដើម្បី​ធ្វើ​ឲ្យ​កា​បើកបរ និង​ការធ្វើដំណើរ​មាន​ភាព​អស្ចារ្យ​។ គ្រោង​បំពាក់​ទំនើប​មួយទៀត គឺ​បូម​ខ្យល់​បី​ថត​ប្រភេទ​ថ្មី ដែល​ផ្តល់​ភាពងាយស្រួល​ជាង​មុន​ក្នុង​ការកំណត់​ប្រព័ន្ធ​បូម limousine ទៅជា​ការ​ជិះ​ក្នុង​លក្ខណៈ​រថយន្ត​ស្ព័​រ​។ ប្រព័ន្ធ​នេះ​អនុញ្ញាត​ឲ្យ​រថយន្ត Flying Spur មាន​សមត្ថភាព​កាន់តែច្រើន ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​ឡើយ សម្រាប់​រថយន្ត​ប្រណិត​។​
 
​ចំណុច​ជា​បេះដូង​របស់ Flying Spur គឺ​ម៉ាស៊ីន​ប្រភេទ​ថ្មី​របស់ Bentley ជា​ប្រភេទ​ម៉ាស៊ីន 6.0-litre, W12 ទែ​រ​បូ​ភ្លោះ ភ្ជាប់​ទៅនឹង​ប្រព័ន្ធ​ប្រអប់លេខ 8 លេខ ដ៏​ទំនើប​ដែលមាន​អាំ​ប្រ៊ី​យ៉ា​ស្វ័យប្រវត្តិ​ភ្លោះ សម្រាប់​ការដូរ​លេខ​កាន់តែ​លឿន និង​រលូន​ជាង​មុន​។ ម៉ាស៊ីន TSI ប្រភេទ​ថ្មី​នេះ ជួយ​ឲ្យ​រថយន្ត​មាន​សន្ទុះ​ល្បឿន​ពី 0-100km/h ដោយ​ប្រើពេល​តែ 3.8 វិនាទី​ប៉ុណ្ណោះ ហើយ​ល្បឿន​អតិបរមា​គឺ 333 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​













(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com