COVID-19
ជាតិ
នាយករដ្ឋមន្រ្តី ប្រាប់ពលរដ្ឋ «កុំឲ្យតក់ស្លុត» បើកូវីដ-១៩ ចូលមកដល់ខ្មែរ
02, Mar 2020 , 1:13 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវជាថ្មីឲ្យប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់កុំឲ្យវីរុសកូវីដ-១៩ ចូលមកដល់កម្ពុជា។ ទន្ទឹមនឹងនេះ សម្តេច បានប្រាប់ប្រជាពលរដ្ឋថា «កុំតក់ស្លុតឲ្យសោះ» បើវីរុសនេះ ចូលមកដល់កម្ពុជា។



នាពិធីចែកសញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ដូច្នេះថា៖«ជំងឺតក់ស្លុតនេះ អាមិនគួរងាប់ ក៏ងាប់បានដែរ ព្រោះជួនកាលបេះដូងឯង មិនសូវចំណាប់ ចេះតែភ័យ ងាប់បណ្តោយ ហើយចេះតែថាកូវីដ។ តាំងចិត្តឲ្យក្លាហានមើល៍...»។

សំឡេង



នៅរសៀលថ្ងៃទី២ ខែកុម្ភៈនេះ ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានស្តីពីការការការពារ និងការត្រៀមកិច្ចអន្តរាគមន៍លើការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា។ 

កន្លងមក កម្ពុជា រកឃើញជនជាតិចិនវ័យ៦០ឆ្នាំម្នាក់ ផ្ទុកវីរុសកូវីដ-១៩ តែត្រូវបានព្យាបាលឲ្យជាសះស្បើយវិញ។ មកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ថា មានប្រជាពលរដ្ឋខ្មែរណាម្នាក់ ឆ្លងវីរុសនេះឡើយ៕ 

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com