ជាតិ
សួន​កេសរ​កូ​ល​ភ្នំ​គូលែន ប្រមូលផ្តុំ​ប្រភេទ​កេសរ​កូ​ល​ព្រៃ​ជាង​១០០​ប្រភេទ​
02, Mar 2020 , 8:59 pm        
រូបភាព
​សៀមរាប​៖ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន ត្រូវបាន​បង្កើតឡើង​នៅ​ដើមឆ្នាំ ២០១៩​។ សួន​កេសរ​កូ​ល ឬ​យើង​និយម​ហៅ ផ្កា​អ័​រ​គេ​ដេ មាន​ទីតាំង​ស្ថិតនៅ​ជើងភ្នំ​គូលែន គឺជា​សួន​កេសរ​កូ​ល​ដំបូង​គេ​បង្អស់​របស់​កម្ពុជា ក្នុង​ស្រាវជ្រាវ និង​អភិរក្ស​ប្រភេទ​កេសរ​កូ​ល​។ បច្ចុប្បន្ន មាន​ប្រភេទ​ផ្កា​កេសរ​កូ​ល​ចំនួន ១៤៨​ប្រភេទ ដែល​បាន​ប្រមូល​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​ជុំវិញ​កម្ពុជា យកមក​រក្សាទុក​នៅ​សួន​នេះ​។​

 
​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន បាន​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន នៅ​ថ្ងៃទី​២៣ មករា ឆ្នាំ​២០១៩​។ សួន​នេះ​បង្កើតឡើង​ក្នុង​បំណង ដើម្បី​រក្សា និង​ស្ដារ​ពូជ​កេសរ​កូ​ល​ព្រៃ​ក្នុងស្រុក ប្រមូលផ្ដុំ​សំណាក​កេសរ​កូ​ល​រស់ កត់ត្រា និង​ធ្វើ​សារពើភ័ណ្ឌ ជា​កន្លែង​សម្រាប់​ស្រាវជ្រាវ ផ្តល់​ចំណេះដឹង និង​ព័ត៌មាន​វិទ្យាសាស្ដ្រ​ពី​កេសរ​កូ​ល​ព្រៃ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ និង​ជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​ថ្មី​។​ល​។ បច្ចុប្បន្ន​សួន​នេះ បាន​ប្រមូល​ពូជ​កេសរ​កូ​ល​ព្រៃ​ពី​តំបន់ភ្នំ​គូលែន ខេត្តកំពត ខេត្តកោះកុង ខេត្តមណ្ឌលគិរី និង​តំបន់ការពារធម្មជាតិ​ផ្សេងទៀត​បាន​ចំនួន ១៤៨​ប្រភេទ ស្មើនឹង​ប្រមាណ ៣៥០០​ថូ​។ ក្នុងនោះ ក៏បាន​នាំយក និង​រក្សាទុក​កេសរ​កូ​ល​៣​ប្រភេទ​ពី​ប្រទេស​សិង្ហ​បុរី ដែលមាន​ឈ្មោះ​ថ្នាក់ដឹកនាំ​សំខាន់ៗ រួមមាន ១. Mayara Prince Norodom Sihanouk ២. Dendrobium Norodom Sihamoni ៣. Pararachnis Hun Sen៕
 
​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ជុំវិញ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន ដែល​ថត​នៅ​ថ្ងៃទី​២៩ កុម្ភៈ ឆ្នាំ​២០២០ សូម​អញ្ជើញ​ទស្សនា​៖
 






































Tag:
 កេសរ​កូ​ល​
  ភ្នំ​គូលែន​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com