ONE Championship
កីឡាជាតិ
ជាតិ
ជើង​ខ្លាំង​៥​រូប​ដែល​ឈ្នះ​នៅ ONE: KING OF THE JUNGLE អាច​ប៉ះ​អ្នកណា​ទៀត​?
02, Mar 2020 , 11:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សង្វៀន Singapore Indoor Stadium នៅ​សិង្ហ​បុរី​កាល​ថ្ងៃទី ២៨ ខែកុម្ភៈ កន្លងទៅ ONE Championship បានរៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ដែល​គេ​ដាក់ឈ្មោះថា  ONE: KING OF THE JUNGLE​។ កីឡាករ​-​កីឡាការិនី​ខ្លះ​បានបង្ហាញ​ភាព​ទាក់ទាញ​តាមរយៈ​ក្បាច់​និង​ចង្វាក់​ប្រកួត ហើយ​អ្នកខ្លះ​ទៀង​បង្ហាញ​អំពី​សមត្ថភាព​ដើម្បី​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់​នៅ World Championship នាពេលខាងមុខ​។ ខាងក្រោម​នេះ​ជា​កីឡាករ​កីឡា​ការី​កំពូល​ចំនួន ៥ រូប​ដែល​អាច​នឹង​ប៉ះ​ជើង​ខ្លាំងៗ​មួយចំនួន​នា​ការប្រកួត​បន្ទាប់​របស់​ខ្លួន​។

 
Janet Todd


 
​ដោយ​ប្រើ​រយៈពេល​មួយឆ្នាំ​មិនអាច​ដណ្ដើម​ខ្សែក្រវាត់​ពី​ម្ចាស់​ខ្សែក្រវាត់​ពី Stamp Fairtex ក្នុងការ​ប្រកួត​ក្បាច់​មួយ​ថៃ Janet Todd ឬ JT បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដើម្បី​យកឈ្នះ​តារា​ថៃ​ក្នុង​ការដណ្ដើម​ខ្សែក្រវាត់ ONE Atomweight Kickboxing World Title វិញ​ម្ដង​ក្នុងជំនួប​សងសឹក​។ ម្ចាស់​ខ្សែក្រវាត់​ថ្មី Todd បានដាក់​គោលដៅ​ច្បាស់លាស់​មួយ​ខណៈ Stamp ត្រូវការ​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​។ បែបណា​កីឡាការិនី​សញ្ជាតិ​ន័​រវេ​ស  Anne Line Hogstad  ឬ ហៅ “Ninja” ជា​ដៃគូ​ដ៏​សក្ដិសម​ដើម្បី​ជួប JT​។ កីឡាការិនី​ដែល​យកឈ្នះ Alma Juniku ក្នុងការ​បង្ហាញខ្លួន​ដំបូង​រូបនេះ​មាន​បច្ចេកទេស​ខ្ពស់​ចំពោះ​ក្បាច់គុន​មួយ​ថៃ​។ “Ninja” ធ្លាប់​ឈ្នះ​ខ្សែក្រវាត់ Norwegian kickboxing Championship ចំនួន​៣​ដង និង Scandinavian kickboxing Championship ចំនួន​២​ដង​។ ដូច្នេះ​វា​ជា​រឿង​ល្អ​និង​សុំា​ទៅនឹង​រេញ​ទៅហើយ​។ Hogstad ជា​កីឡាការិនី​មាន​ស្នៀត​ល្អ​មួយ​ដែល​អាច​ប៉ះ​ម្ចាស់​ខ្សែក្រវាត់​ថ្មី​នាពេលខាងមុខ​បាន​។ 
 
Tiffany Teo
 
Tiffany “No Chill” Teo  លំបាក​បន្តិច​នៅ​ទឹក​ដំបូង​ពេល​តតាំង​នឹង Ayaka Miura ប៉ុន្តែ​រូបគេ​អាច​បញ្ចប់​កីឡាការិនី​ជប៉ុន​ត្រឹម ១៥ វិនាទី​ចុងក្រោយ​មុន​បញ្ចប់​ទឹក​ទី​៣​។  គេ​ជា​កីឡាការិនី​បេក្ខភាព​ទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Women’s Strawweight World Championship​។ Teo អាច​នឹង​ជួប “The Panda” Xiong Jing Nan នៅ​ថ្ងៃ​ប្រកួត​បន្ទាប់​។ Xiong ធ្លាប់​វ៉ៃ Teo ឲ្យ​សន្លប់​កាល​ខែមករា ឆ្នាំ ២០១៨​។ បែបណា​ក្ដី កីឡាការិនី​សិង្ហ​បុរី អាច​នឹង​ប៉ះ Xiong ក្នុងជំនួប​សងសឹក​នៅ​ថ្ងៃ​ណាមួយ​។ “No Chill” កាន់តែ​មានការ​ប្រកួត​ប្រសើរឡើង​និង​កំពុង​សម្លឹងមើល​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់ strawweight នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​។ 
 
Troy Worthen


 
​ជ័យជម្នះ​លើក​ទី​៣​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE Championship បានធ្វើ​ឲ្យ Troy “Pretty Boy” Worthen ក្លាយជា​បេក្ខភាព​មួយរូប​ទៅ​ដណ្ដើម​ខ្សែក្រវាត់ bantamweight​។  Pretty Boy គ្រប់គ្រង​ការប្រកួត​បានល្អ​នៅពេល​យកឈ្នះ Mark “Tyson” Fairtex Abelardo​។  កូនសិស្ស​មកពី Evolve បាន​បាន​បង្កើន​កំណត់ត្រា​ឈ្នះ​រហូតដល់ ៧-០​និង​មាន​អាវុធ​គ្រប់គ្រាន់​ដើម្បី​ប្រជែង​ខ្សែក្រវាត់​។ Worthen គ្រោង​នឹងចូលរួម​ប្រជែង​ខ្សែក្រវាត់ World Title នៅ​ថ្ងៃ​អនាគត ហើយ​បើសិន​អាច​យកឈ្នះ Yusup “Maestro” Saadulaev រឹតតែ​ពិសេស​។ កីឡាករ​សញ្ជាតិ​រុស្សី Yusup បានទទួល​ជ័យជម្នះ​៥​លើកចុងក្រោយ​ក្នុង​ទម្ងន់ bantamweight ហើយក៏​ជា​បេក្ខភាព​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ខាងលើ​ពី Bibiano “The Flash” Fernandes ទៀតផង​។ ទាំង Worthen និង Yusup ត្រូវ​សំលៀង​ក្បាច់​នៅលើ​ក្ដារ​រេញ​របស់ខ្លួន​ក្នុង​ដៅ​យកជ័យ​នាពេលខាងមុខ​។ បើសិន​អ្នកណា​ឈ្នះ នោះ​អាច​នឹង​ទៅ​ជួប​ដណ្ដើម​ខ្សែក្រវាត់​ពី “The Flash” ជាមិនខាន​។
 
Denice Zamboanga
 
​កីឡាការិនី Denice “The Menace Fairtex” Zamboanga ត្រូវបាន​គេ​ចាត់ទុកថា​ជា​បេក្ខភាព​ដណ្ដើម​ខ្សែក្រវាត់ World Title ក្រោយ​ឈ្នះ Mei “V.V.” Yamaguchi​។  កីឡាការិនី​មកពី​ក្លិប Fairtex បានធ្វើ​ឲ្យ​កីឡាការិនី​ជប៉ុន​ឈឺចាប់​ចាប់​ពេល​ផ្ដួល និង ប្រើ​កណ្ដាប់ដៃ​បានល្អ​រហូតដល់​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។  បន្ទាប់ពី​ឈ្នះ​ការប្រកួត លោក​ប្រធាន​និង​ជានា​យក​ប្រតិបត្តិ​របស់ ONE Championship លោក Chatri Sityodtong បាន​បង្ហើប​ឲ្យ​ដឹងថា​កីឡាការិនី​ហ្វីលីពីន​ទំនង​ជួប​ម្ចាស់​ខ្សែក្រវាត់ ONE Women’s Atomweight World Title កីឡាការិនី  “Unstoppable” Angela Lee​។ Zamboanga ត្រូវតែ​ផ្ដោតលើ​ជំនាញ​ចាប់​ផ្ដួល​ដើម្បី​ក្រសោប​យកជ័យ​ជម្នះ​លើ​កីឡាការិនី​សិង្ហ​បុរី​។ ប៉ុន្តែ​អ្វីដែល​រូបគេ​ធ្វើ​បានល្អ​ទល់នឹង Yamaguchi អាច​ការពារ​ក្បាច់​វាយ​ក្នុង​ជំហរ​ដេក​។ រឿង​គួរ​ភ្ញាក់ផ្អើល​នឹង​កើតឡើង​បើសិន​ពួកគេ​បាន​ពើបប្រទះ​គេ​គ្នា​ដូច​ការរំពឹងទុក​។ 

Ritu Phogat
 
Ritu Phogat ឬ រហស្សនាម​ថា “The Indian Tigress” បាន​បង្កើត​កំណត់ត្រា​ឈ្នះ ២​ដង​ជាប់​គ្នា​ក្នុង​អាជីព​គុន​ចម្រុះ​បន្ទាប់ពី​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​កីឡាការិនី “Miss Red” Wu Chiao Chen​។ កីឡាការិនី​រូបនេះ​គ្រប់គ្រង​ការប្រកួត​បានល្អ និង​ក្លាយជា​និមិត្តរូប​ម្នាក់​របស់​ឥណ្ឌា ហើយ​កំពុង​ត្រៀមខ្លួន​ដើម្បី​ឈាន​ជើង​បោះ​ទៅ​ឆ្ងាយ​ថែមទៀត​។ Ritu Phogat ទំនង​នឹង​ជួប​កីឡាការិនី​ដែល​ទើបត្រូវ​ដំឡើង​ពី​កម្មវិធី Rich Franklin’s ONE Warrior Series គឺ Nyrene “Neutron Bomb” Crowley ដែល គេ​គិតថា​ជា​គូប្រជែង​ដ៏​ជក់ចិត្ត​មួយ​។  Crowley អាច​ថា​មាន​កម្រិត​ប្រហាក់ប្រហែល​កូនសិស្ស​មកពី Evolve​។ ប៉ុន្តែ​បើ​ជួបគ្នា​មែន​កីឡាការិនី​ទាំងពីរ​ច្បាស់​ជា​ប្រកួត​ល្អមើល​ក្នុង​ជំហរ​ដេក​ជាមិនខាន​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com