ជាតិ
ទូត​ជប៉ុន លើកទឹកចិត្ត​ប្រជាជន​កម្ពុជា ទៅ​ទស្សនា​ការប្រកួត​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក នៅ​ជប៉ុន​
03, Mar 2020 , 7:59 am        
រូបភាព
លោកឯកអគ្គរាជទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ ខាង​ស្ដាំ​ដៃ (រូបពីស្ថានទូតជប៉ុន)
លោកឯកអគ្គរាជទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ ខាង​ស្ដាំ​ដៃ (រូបពីស្ថានទូតជប៉ុន)
​ភ្នំពេញ​៖  លោក ឯកអគ្គរាជទូត មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​ថ្លែង​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា ឱ្យទៅ​ទស្សនា​ប្រទេស​ជប៉ុន​នៅក្នុង​ឆ្នាំនេះ ក៏ដូចជា​ទៅ​ទស្សនាការ​ប្រកួត​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក នៅ​ទីក្រុង​តូ​ក្យូ​។ ការ​ថ្លែង​នេះ​ធ្វើឡើង​ក្នុងឱកាស​ដែល​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានរៀបចំ​ពិធី​ចម្រើន​ព្រះជន្ម ព្រះ​ចៅ​អធិរាជ​ថ្មី នៃ​សករាជ “Reiwa” ក្នុង​ថ្ងៃ​តែមួយ​នឹង​ពិធីបុណ្យ​ជាតិ​ជប៉ុន កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០​។


 
​នា​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​ថ្លែងបន្តថា ប្រទេស​កម្ពុជា​និង​ជប៉ុន ប្ដេជ្ញា​ខិតខំ​ប្រឹងប្រែង​គ្រប់បែបយ៉ាង ដើម្បី​បន្ត​ពង្រឹង​ទំនាន់​ទំនង​ទ្វេភាគី នៅក្នុង​សករាជ​ថ្មី​នៃ “Reiwa” ដោយ​យក​ទំនុកចិត្ត និង​កិច្ចសហការ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​សករាជ “Heisei” ធ្វើជា​មូលដ្ឋាន​។​
 
​សូមបញ្ជាក់ថា ឆ្នាំ​២០២០​នេះ ប្រទេស​ជប៉ុន​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការ​រៀ​ចំការ​ប្រកួត​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក នៅ​ទីក្រុង​តូ​ក្យូ ដែល​ប្រារព្ធ​ឡើង​នា​ខែកក្កដា និង​សីហា ខាងមុខ​៕
 

Tag:
 បុណ្យជាតិ​
 ​ជប៉ុន​
  ព្រះ​ចៅ​អធិរាជ​
  ចម្រើន​ព្រះជន្ម​
© រក្សាសិទ្ធិដោយ thmeythmey.com