អន្តរជាតិ
ពលរដ្ឋ​ស៊ី​រី​រាប់លាន​នាក់​នៅ​ភាគ​ពាយព្យ​ខេត្ត Idlib ប្រឈម​នឹង​មហន្តរាយ​មនុស្សធម៌​
03, Mar 2020 , 7:59 pm        
រូបភាព
រូបភាព​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​កាំភ្លើង​ស្វ័យប្រវត្តិ​របស់​តួកគី​កំពុង​ធ្វើ​ការ​បាញ់​ប្រហារ​ទៅ​លើ​គោលដៅ​ក្នុង​ខេត្ត Idlib នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ការពារ​ប្រទេស​តួកគី។
រូបភាព​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​កាំភ្លើង​ស្វ័យប្រវត្តិ​របស់​តួកគី​កំពុង​ធ្វើ​ការ​បាញ់​ប្រហារ​ទៅ​លើ​គោលដៅ​ក្នុង​ខេត្ត Idlib នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ការពារ​ប្រទេស​តួកគី។
ដោយ: VOA
​ក្រុម​អ្នកស៊ើប​អង្កេត​អសប​និយាយថា​ជន​ស៊ីវិល​រាប់លាន​នាក់​ក្នុង​ខេត្ត Idlib ដែល​ស្ថិត ក្រោម​ការហ៊ុមព័ទ្ធ​ដោយ​កងកម្លាំង​ស៊ី​រី​ដែល​គាំទ្រ​ដោយ​រុ​ស្ស៉ី និង​ក្រុម​ភេរវ​ករ​គ្រប់ គ្រង​តំបន់​នោះ កំពុង​ប្រឈម​នឹង​មហន្តរាយ​មនុស្សធម៌​។ ពួកគេ​កំពុង​ត្រូវការ​ជំនួយ សង្គ្រោះបន្ទាន់​។ គណៈកម្មការ​អន្តរជាតិ​ស៊ើបអង្កេត​បញ្ហា​ស៊ី​រី​ដោយ​ឯករាជ្យ​បាន ចេញ​របាយការណ៍​ចុងក្រោយ​មួយ​ដែល​គ្របដណ្តប់​ពេលវេលា​ចាប់ពី​ថ្ងៃទី​១១ ខែកក្កដា ដល់​ថ្ងៃទី​១០ ខែមករា ដោយបាន​រកឃើញថា​ក្រុម​យោធា កំពុង​វាយប្រហារ​ដ៏ ស្រួចស្រាល់​លើ​កងកម្លាំង​ស៊ី​រី​ដែល​គាំទ្រ​ដោយ​រុ​ស្ស៉ី​ដើម្បី​គ្រប់គ្រង​ខេត្ត Idlib ពី​ក្រុម ភេ​រករ Hay’at Tahris al-Sham ដែល​បាន​នាំទៅរក​ការព្រាត់ប្រាស់​ខ្ចាត់ខ្ចាយ កម្រិត​ខ្ពស់​មិន​ធ្លាប់មាន​។

 
​ក្នុងចំណោម​ពលរដ្ឋ​៣​លាន​នាក់​ដែល​ជាប់គាំង​ក្នុង​ខេត្ត Idlib មាន​ចំនួន​ប្រមាណ ១​លាន​នាក់​ដែល​បាន​រត់គេចខ្លួន​ពី​ផ្ទះសម្បែង​របស់​ពួកគេ​។​
 
​របាយការណ៍​បាន​ចោទប្រកាន់​រុ​ស្ស៉ី​ទំនងជា​ពាក់ព័ន្ធ​នឹង​បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ចំពោះ​ការទម្លាក់​គ្រាប់បែក​លើ​ទីផ្សារ​កាលពី​ខែកក្កដា ដោយបាន​សម្លាប់​មនុស្ស​៤៣ នាក់​ហើយនឹង​ម្តងទៀត​នៅ​ថ្ងៃទី​១៦ ខែសីហា បានសម្លាប់​មនុស្ស​២០​នាក់​ក្នុង​ទីធ្លា មួយ​មាន​មនុស្ស​គេច​ពី​ផ្ទះសម្បែង​ស្នាក់នៅ ដែល​រួមមាន​ក្មេង​៦​នាក់​ផងដែរ​។ រុ​ស្ស៉ី បដិសេធថា​នោះ​មិនមែនជា​យន្តហោះ​ខ្លួន​ទេ​៕

© រក្សាសិទ្ធិដោយ thmeythmey.com