COVID-19
អន្តរជាតិ
វេជ្ជបណ្ឌិត Mei Zhongming នៅ​ពេទ្យ​ម​ជ្ឈឹ​ម​វូ​ហាន ស្លាប់​ដោយសារ COVID-19
03, Mar 2020 , 3:49 pm        
រូបភាព
ដោយ: ថ្មីៗ
​វេជ្ជបណ្ឌិត Meiz Zhongming អនុប្រធាន​ផ្នែក​ចក្ខុរោគសាស្ត្រ​នៃ​មន្ទីរពេទ្យ​ម​ជ្ឈឹ​ម​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី បាន​ស្លាប់​នា​រសៀល​ថ្ងៃ​អង្គា ទី​៣ ខែមីនា នេះ ដោយសារ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ក្នុង​អាយុ​៥៧​ឆ្នាំ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ People’s Daily​។​



អត្ថបទទាក់ទង


​លោក​វេជ្ជបណ្ឌិត Mei គឺជា​អ្នក​សង្គ្រោះ​ដ៏​សកម្ម​ម្នាក់ ក្រោយ​ការផ្ទុះ COVID-19 ហើយ​លោក​ក៏​ជា​មិត្ត​ដ៏​ជិតស្និទ្ធ​ម្នាក់​របស់​វេជ្ជបណ្ឌិត Li Wenliang ដែល​បាន​ស្លាប់​កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ កន្លងមក​ផងដែរ​។

​លោក Li គឺជា​វេជ្ជបណ្ឌិត​ម្នាក់​របស់​ចិន ដែល​បានប្រកាស​ប្រាប់​សាធារណជន​ពី​ការ​រាលដាល​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​បែរជា​ចោទថា លោក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ហើយ​ថែមទាំង​ចាប់​លោក​ឃុំ​ថែមទៀត​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com