ជាតិ
ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ សៀមរាប នឹងធ្លាក់ភ្លៀង នៅថ្ងៃទី៤-៦ មីនា
× ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានសង្កេតឃើញថា កម្រិតសម្ពាធទាបនៅលើផ្ទៃដី គ្របដណ្ដប់លើភាគពាយ័ព្យ ធ្វើឲ្យបណ្ដាខេត្តមួយចំនួននៅភាគពាយ័ព្យ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យមនៅថ្ងៃទី៤ដល់ថ្ងៃទី៦ មីនា ឆ្នាំ២០២០។ ក្រសួងក៏អំពាវនាវឱ្យពលរដ្ឋ ប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅអំឡុងពេល៣ថ្ងៃនេះដែរ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយមពីថ្ងៃទី៣ដល់ថ្ងៃទី៩នេះ តំបន់វាលទំនាបកណ្ដាលភាគពាយ័ព្យ មានសីតុណ្ហភាពទាបបំផុតពីចន្លោះ២៤ទៅ២៦អង្សា ហើយសីតុណ្ហភាពខ្ពស់បំផុតពីចន្លោះ៣៦ដល់៣៨អង្សា។
ចំណែក តំបន់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន មានសីតុណ្ហភាពទាបបំផុតពីចន្លោះ២២ទៅ២៤អង្សា និងសីតុណ្ហភាពខ្ពស់បំផុតពីចន្លោះ៣៣ទៅ៣៥អង្សា។ រីឯ តំបន់មាត់សមុទ្រ មានសីតុណ្ហភាពទាបបំផុតពីចន្លោះ២៤ដល់២៦អង្សា និងសីតុណ្ហភាពខ្ពស់បំផុតពីចន្លោះ៣៤ដល់៣៦អងក្សា។ នេះបើតាមក្រសួងធនធានទឹក៕
© រក្សាសិទ្ធិដោយ thmeythmey.com