ជាតិ
សមត្ថកិច្ច ហៅបុរសម្នាក់ឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការចែកចាយព័ត៌មានមិនពិតពី Covid-19
× ភ្នំពេញ៖ នៅរសៀល ថ្ងៃទី៣ មីនានេះ សមត្ថកិច្ចនៃការិយាល័យប្រឆាំបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានកោះហៅបុរសម្នាក់មកណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការចែកចាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងជំងឺឆ្លងផ្លូវដង្ហើមCovid-19 នៅលើបណ្ដាញសង្គមហ្វេសប៊ុក។
ទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថាបុរសរូបនេះ ជាមុខសញ្ញាអ្នកចែកចាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងជំងឺឆ្លងផ្លូវដង្ហើមCovid-19 លើបណ្ដាញសង្គម ហើយការចែកចាយព័ត៌មានមិនពិតនេះ បានបង្កឱ្យមានការយល់ច្រឡំ និងអាចបង្កឲ្យមានចលាចលក្នុងសង្គម។
តាមការផ្សាយរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ក្រៅពីទទួលស្គាល់កំហុស និងបានធ្វើកិច្ចសន្យាឈប់ចែកចាយព័ត៌មានមិនពិត បុរសរូបក៏តម្រូវឲ្យសុំទោសជាសាធារណៈ នៅក្នុងគណនីហ្វេសបុករបស់ខ្លួនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com