ជាតិ
សង្គមជាតិ
ជនជាតិម៉ាឡេស៊ីមានសញ្ជាតិសិង្ហបុរីម្នាក់ លែងឲ្យចូលកម្ពុជា ក្រោយធ្វើឲ្យប៉ះពាល់របាំព្រះរាជទ្រព្យនិងរាជវង្សខ្មែរ
03, Mar 2020 , 11:20 pm        
រូបភាព
ទោះប្រមុខរដ្ឋាភិបាលកម្ពុជា មិនបានបង្ហើបពីអត្តសញ្ញាណ ប៉ុន្តែកន្លងមក បុរសម្នាក់ ស្ថិតក្នុងសម្លៀកលបំពាក់ពណ៌ខ្មៅ បានបង្ហោះរូបជាច្រើនសន្លឹក ដែលមានអ្នករបាំខ្មែរនៅពីក្រោយខ្លួន
ទោះប្រមុខរដ្ឋាភិបាលកម្ពុជា មិនបានបង្ហើបពីអត្តសញ្ញាណ ប៉ុន្តែកន្លងមក បុរសម្នាក់ ស្ថិតក្នុងសម្លៀកលបំពាក់ពណ៌ខ្មៅ បានបង្ហោះរូបជាច្រើនសន្លឹក ដែលមានអ្នករបាំខ្មែរនៅពីក្រោយខ្លួន
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាហាមបុរសជនជាតិម៉ាឡេស៊ីមួយរូប ដែលទើបនឹងចូលសញ្ជាតិសិង្ហបុរី ឈប់ឲ្យជាន់ទឹកដីកម្ពុជា។ សម្ដេច បានប្រកាសពីការហាមប្រាមនេះ នៅក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា ដែលរៀបចំនៅសាលមហោស្រពកោះពេជ្រ នាល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។



មានពីរករណីដែលធ្វើឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ត្រូវចេញបម្រាមនេះ គឺទីមួយ ដោយសារតែជនជាតិម៉ាឡេស៊ីរូបនោះ បានទៅធ្វើពិធីបួងសួង នៅខាងមុខការរាំរបាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) នៅឯប្រទេសសិង្ហបុរី កាលពេលកន្លងទៅថ្មីៗនេះ។ សម្តេច អះអាងថា ការធ្វើដូច្នេះ គឺមិនត្រឹមត្រូវតាមទម្រង់នៃរបាំព្រះរាជទ្រព្យឡើយ​ ហើយថែមទាំងធ្វើឲ្យអាប់ឱនវប្បធម៌ជាតិថែមទៀត។ 

សូមស្ដាប់ប្រសាសន៍របស់សម្ដេច

 

រីឯបញ្ហាទីពីរ ដែលធ្វើឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា រឹតតែមិនអាចទទួលយកបាន គឺនៅពេលជនជាតិម៉ាឡេស៊ីរូបនោះ ប្រើភាសាវាយប្រហារក្នុងបណ្ដាញសង្គម លើព្រះញាតិវង្សមួយអង្គ ក្រោយព្រះញាតិវង្សអង្គនោះ​ ចូលទៅសរសេរ Comment រិះគន់ថា ការដែលបុរសជនជាតិម៉ាឡេស៊ីនោះ ស្ថិតនៅពីមុខការសម្តែងរបាំព្រះរាជទ្រព្យ គឺមិនត្រឹមត្រូវឡើយ។

សូមបន្តស្ដាប់ប្រសាសន៍របស់សម្ដេច



ទោះយ៉ាងណា ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងពិចារណាឲ្យជនជាតិម៉ាឡេស៊ីរូបនោះ ចូលកម្ពុជាវិញ បើរូបគេសូមទោសអង្គព្រះមហាក្សត្រ និងព្រះញាតិវង្ស ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទទាក់ទង




Tag:
 សម្ដេច
  សិល្បៈ
 របាំ
 
© រក្សាសិទ្ធិដោយ thmeythmey.com