COVID-19
អន្តរជាតិ
COVID-19 ឆ្លងដល់៧៧ប្រទេសហើយដោយបន្ថែមអាហ្សង់ទីន ស៊ីលី និងលិចតិញស្តាញ រដ្ឋមន្ត្រីក្រសួងសុខាភិបាលស៊ីលី លោក Jaime Mañalich នាសន្និសីទសារព័ត៌មាន
× អាហ្សង់ទីន ស៊ីលី និងលិចតិញស្តាញ បានប្រកាសពីការរកឃើញករណីឆ្លងកូរ៉ូណាវីរុស (COVID-19) នៅក្នុងប្រទេសរៀងៗខ្លួន ដែលធ្វើឲ្យចំនួនប្រទេសសរុបឡើងដល់៧៧។ ករណីនៅហុងកុង ម៉ាកាវ និងតៃវ៉ាន់ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌប្រទេសចិន រីឯនៅចក្រភពអង់គ្លេស មានករណីនៅអង់គ្លេស អៀរឡង់ខាងជើង វេលស៍ ស្កុតឡែន និងហ្ស៊ីប្រាល់តា។
ករណីដំបូងនៅអាហ្សង់ទីន គឺបុរសវ័យ៤៣ឆ្នាំម្នាក់ ដែលទើបត្រឡប់ពីវិស្សមកាលនៅក្រុងមីឡែន ប្រទេសអ៊ីតាលី ដោយឆ្លងកាត់ក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ បើ Infobae រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាហ្សង់ទីន លោក Gonzalez Garcia បានអះអាងថា ក្រុមការងារបន្តស្រាវជ្រាវអ្នកដែលពាក់ព័ន្ធ ប៉ុន្តែដោយសារបុរសនោះជិះរថយន្តហោះលំដាប់ First Class ហេតុដូច្នេះការចម្លង មានកម្រិតទាប។
យោងតាម AFP ករណីនៅស៊ីលី គឺបុរសវ័យ៣៣ឆ្នាំម្នាក់នៅក្រុង Talca ដែលទើបត្រឡប់ពីអាស៊ីអាគ្នេយ៍រយៈពេល១ខែកន្លងមក។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Jaime Mañalich បានអះអាងថា អ្នកជំងឺមិនមានលក្ខណៈធ្ងន់ធ្ងរឡើយ។
រីឯករណីនៅលិចតិញស្តាញ សារព័ត៌មាន Volksblatt បានដកស្រង់សំដីរដ្ឋមន្ត្រីក្រសួងកិច្ចការសង្គម លោក Mauro Pedrazzini ដែលបានបញ្ជាក់ថា អ្នកជំងឺជាបុរសវ័យក្មេងម្នាក់ ទើបត្រឡប់ពីប្រទេសស្វីស។ មនុស្ស១៣នាក់ផ្សេងទៀត ដែលត្រូវបានធ្វើតេស្តដំណាលគ្នា សុទ្ធតែមានលទ្ធផលអវិជ្ជមាន។
ប្រទេស៧៤កន្លងមកដែលមានករណីឆ្លង COVID-19 រួមមាន៖
-អាស៊ី៖ ចិន (បញ្ចូលទាំង ហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (បូកករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊កដានី និងអារ៉ាប៊ីសាអូឌីត។
-អឺរ៉ុប៖ អ៊ីតាលី បារាំង ចក្រភពអង់គ្លេស (មានករណីនៅអង់គ្លេស វេលស៍ ស្កុតឡេន អៀរឡង់ខាងជើង និងហ្ស៊ីប្រាល់តា) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស ក្រិក រូម៉ានី ន័រវេស ម៉ាសេដ្វានខាងជើង ដាណឺម៉ាក អេស្តូនី ហូឡង់ និងសាំងម៉ារាំង លីទុយអានី បេឡារុស អ៊ីស្លង់ ម៉ូណាកូ អៀរឡង់ លុចសំបួ អាមេនី សាធារណរដ្ឋឆេក អង់ដូរ៉ា ព័រទុយហ្គាល់ ឡេតូនី និងអ៊ុយក្រែន។
អាមេរិកខាងជើង៖ សហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក។
អាមេរិកឡាទីន៖ ប្រេស៊ីល, អេក្វាឌ័រ។
អាហ្វ្រិក៖ អេហ្ស៊ីប, អាល់ហ្សេរី, នីហ្សេរីយ៉ា, ទុយនីស៊ី, សេណេហ្គាល់, ម៉ារ៉ុក។
អូសេអានី៖ អូស្ត្រាលី, នូវែលសេឡង់។
ផ្សេងៗ៖ អាស៊ែបៃហ្សង់, ហ្សកហ្ស៊ី, អ៊ីស្រាអែល, សាធារណរដ្ឋដូមីនិក៕
© រក្សាសិទ្ធិដោយ thmeythmey.com