ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឈឺ​ស្បែកក្បាល​? កុំ​រំលង​គន្លឹះ​ងាយៗ​ទាំងនេះ​!
04, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការថែរក្សា​ស្បែកក្បាល​មិនបាន​ល្អ​អាច​បង្ក​ជា​បញ្ហា​ឈឺចាប់​ស្បែកក្បាល​! នៅពេល​បញ្ហា​នេះ​កើតឡើង​គួរ​ធ្វើយ៉ាងណា​ទៅ​?


 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​ធម្មជាតិ​ងាយៗ​ដោះស្រាយ​បញ្ហា​ឈឺ​ស្បែកក្បាល ៖
 
១. ម្សៅ Baking Soda និង​ប្រេង​អូ​លីវ​

​លាយ​ម្សៅ Baking soda និង​ប្រេង​អូ​លីវ​ក្នុង​បរិមាណ​ស្មើគ្នា​។ កូរ​ឱ្យ​សព្វ​រួច​លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែកក្បាល​និង​ទុកចោល​សម្រាប់​រយៈពេល​ពី ៥ ទៅ ១០ នាទី​សឹម​លាង​សម្អាត​ចេញ​។​
 
២. ប្រេងដូង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ប្រេងដូង​ក្នុង​ចំនួន​សមល្មម​លើ​ស្បែកក្បាល​ដែល​ឈឺចាប់​ជាការ​ស្រេច​។​
 
៣. ទឹកក្រូច​ឆ្មារ​ស្រស់​
 
​គ្រាន់តែ​លាបទឹក​ក្រូចឆ្មារ​ស្រស់​លើ​ស្បែកក្បាល​និង​ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី​សឹម​កក់​សម្អាត​ចេញ​ជាមួយ​សាប៊ូ​ដែលមាន​កម្រិត​ស្រាល​ជាការ​ស្រេច​។​
 
៤. ទឹកឃ្មុំ​
 
​លាយ​ទឹកឃ្មុំ ៤ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ធម្មតា​បន្តិច​កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ស្បែកក្បាល​។ ទុកចោល​សម្រាប់​រយៈពេល​ពី ១ ទៅ ២ ម៉ោង​មុននឹង​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
៥. ទឹក​ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ទឹក​ប្រទាល​កន្ទុយក្រពើ​លើ​ស្បែកក្បាល​និង​លាង​សម្អាត​ចេញ​រយៈពេល ១ ម៉ោង​ក្រោយ​ជាការ​ស្រេច​។​
 
៦. ស៊ុត​

​កូរ​វឹក​ស៊ុត ១ ទៅ ២ គ្រាប់ រួច​លាប​ម៉ាស្សា​លើ​ស្បែកក្បាល​។ រងចាំ​រយៈពេល​ពី ២០ ទៅ ៣០ នាទី​សិន សឹម​កក់​សម្អាត​សក់​ជាមួយ​សាប៊ូ​ដែលមាន​កម្រិត​ស្រាល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com