ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! បញ្ហា​ស្ពឹក​ដៃជើង​មែន​ទេ​? កុំ​រំលង​រូបមន្ត​ធម្មជាតិ​ទាំងនេះ​
05, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​កំពុង​ជួបប្រទះ​បញ្ហា​ស្ពឹក​ដៃជើង​មែន​ទេ​?


 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ ប៉ុន្តែ​ជួយ​បំបាត់​អាកា​រៈ​ស្ពឹក​ដៃជើង​ឆាប់រហ័ស ៖
 
១. ត្រាំ​ទឹក​ក្ដៅ​ឧណ្ហៗ​
 
​ការ​ត្រាំ​ដៃ ឬ​ជើង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​ក៏​អាចជួយ​បន្ថយ​អាកា​រៈ​ស្ពឹក​ម្រាមដៃ​ម្រាមជើង​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ បើ​មិន​ចូលចិត្ត​ត្រាំ​ក្នុង​ទឹក​ក្ដៅ អ្នក​អាច​ស្អំ​កម្ដៅ​ក៏បាន​។​
 
២. ប្រេងដូង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កម្ដៅ​ប្រេងដូង ២ ស្លាបព្រា​បាយ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ វិនាទី​។ រួច​លាប​ម៉ា​ស្សាវា​ក្នុង​ចលនា​បែប​រង្វង់​ថ្នមៗ​ត្រង់​កន្លែង​ស្ពឹក​សម្រាប់​រយៈពេល ១០ នាទី ឬ​រហូតដល់​ធូរស្រាល​។​
 
៣. ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B12
 
​ចូរ​ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន b12 បន្ថែមទៀត​ប្រសិនបើ​អ្នក​ចង់​បំបាត់ ឬ​ចៀសផុត​អាកា​រៈ​ស្ពឹក​ដៃ​។ នោះ​ក៏​ព្រោះតែ​វីតាមីន B12 ជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​សុខភាព​ប្រព័ន្ធ​សរសៃប្រសាទ​។​
 
៤. ទទួលទាន​យ៉ា​អួរ​
 
​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​ពោះវៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យ៉ា​អួរ​ក៏​អាចជួយ​ដោះស្រាយ​បញ្ហា​ស្ពឹក​ដៃជើង​បាន​ផងដែរ​។ នេះ​ក៏​ព្រោះតែ​យ៉ា​អួរ​មាន​ផ្ទុក​សារធាតុ​ម៉​ង់​កា​ណែ​ស​ដែល​សម្រួល​ចរន្តឈាម​ហូរ ហើយ​សម្រួល​មុខងារ​សរសៃប្រសាទ​ឡើងវិញ​។​

៥. ធ្វើការ​ម៉ាស្សា​
 
​ពេលខ្លះ​អាកា​រៈ​ស្ពឹក​ដៃ​និង​ជើង​បណ្ដាលមកពី​លំហូរ​ឈាម​រត់​មិន​ប្រក្រតី ឬ​ត្រូវបាន​រាំងស្ទះ​។ ហើយ​ការ​ម៉ាស្សា​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​មួយ​ជួយ​សម្រួល​ចរន្តឈាម​រត់​ឱ្យមាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​។​
 
៦. ឈប់​ជក់បារី​និង​ទទួលទាន​គ្រឿង​ស្រវឹង​

​ការជក់បារី​អាច​បង្ក​ការខូចខាត​ដល់​សរសៃ​ឈាម​និង​ចរន្តឈាម​រត់​។ ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ក៏​ជះឥទ្ធិពល​មិនល្អ​ដូចគ្នា​ចំពោះ​សរសៃប្រសាទ​ក្នុង​រាងកាយ​។ ក៏​ព្រោះ​មូលហេតុ​ទាំងនេះហើយ​ទើប​ការឈប់​ជក់បារី និង​កាត់បន្ថយ​ទទួលទាន​គ្រឿង​ស្រវឹង គឺ​ចាំបាច់​ដើម្បី​ចៀសផុត​អាកា​រៈ​ស្ពឹក​ដៃ ឬ​ម្រាមដៃ​។​
 
​សម្គាល់ ៖ ប្រសិនបើ​អាកា​រៈ​ស្ពឹក​មិន​ព្រម​បាត់​សោះ​សម្រាប់​រយៈពេល​យូរថ្ងៃ អ្នក​មិនគួរ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com