COVID-19
អន្តរជាតិ
COVID-19៖ អ៊ីរ៉ង់ និង​អ៊ីតាលី កំពុង​ដុនដាប​ដូចគ្នា​ដោយ​អ្នក​ឆ្លង​ចូល​ខ្ទង់​២៥០០​នាក់​រៀងៗ​ខ្លួន​
04, Mar 2020 , 11:18 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​គិត​ត្រឹម​ថ្ងៃទី​៤ ខែមីនា អ៊ីតាលី និង​អ៊ីរ៉ង់ បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19 រហូតដល់​ជាង ២​ពាន់​ករណី​។ គ្រាន់តែ​អ៊ីតាលី​មាន​អ្នក​ឆ្លង​ជំងឺ​ថ្មី​នេះ សរុប​រហូតដល់ ២៥០២​ករណី និង​អ្នកស្លាប់ ៧៩​ករណី ស្របពេល​អ៊ីរ៉ង់​មាន ករណី​ឆ្លង​សរុប​២៣៣៦ និង អ្នកស្លាប់ ៧៧​ករណី​។


 
​ជា​ប្រទេស​ឈរ​នៅ​លំដាប់​ទី​៣ និង​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ COVID-19 ច្រើនជាងគេ​បំផុត អ៊ីតាលី បាន​រកឃើញ​ករណី​ឆ្លង​ជា​បន្តបន្ទាប់​។ គ្រាន់តែ​ថ្ងៃទី​៣ ខែមីនា អ៊ីតាលី​រកឃើញ​អ្នក​ឆ្លង​រហូតដល់​ទៅ ៤៦៦​ករណី និង​អ្នកស្លាប់ ២៧​ករណី​ឯណោះ​។ ករណី​សរុប​អ្នក​ឆ្លង​នៅ​អ៊ីតាលី​មាន​ចំនួន ២៥០២​នាក់ និង​អ្នកស្លាប់ ៧៩​នាក់​។ ក្នុងនោះ តំបន់ Lombardia ភាគ​ខាងជើង​អ៊ីតាលី គឺមាន​អ្នក​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​ច្រើនជាងគេ​បំផុត ដែលមាន​រហូតដល់ ១៥២០​ករណី​ឯណោះ​។ 
 
​ឈរ​នៅ​លំដាប់​ទី​៤ និង​ក្រោយ​អ៊ីតាលី អ៊ីរ៉ង់ បាន​រកឃើញ​អ្នក​ផ្ទុក COVID-19​សរុប ២៣៣៦​ករណី និង​អ្នកស្លាប់ ៧៧ ករណី​។ នៅ​ថ្ងៃទី​៣ ខែមីនា អ៊ីរ៉ង់ បាន​រកឃើញ​អ្នកជំងឺ​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​រហូតដល់​ទៅ ៨៣៥​ករណី និង​អ្នកស្លាប់ ១១​ករណី​។ 
 
​សូមបញ្ជាក់ថា ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ COVID-19 ធនាគារពិភពលោក បាន​ត្រៀម​ថវិការ​ចំនួន ១២​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​ថ្មី​នេះ និង​ជា​ជំនួយ​សម្រាប់​ប្រទេស​ក្រីក្រ និង​ប្រទេស​ខ្វះ​គ្រឿង​បរិក្ខារ​សុខាភិបាល​ទំនើបៗ​៕ 

Tag:
 អ៊ីរ៉ង់​
  អ៊ីតាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com