COVID-19
អន្តរជាតិ
អ៊ីរ៉ាក់ មាន​ករណី​ស្លាប់​ដំបូង​ដែល​កើត​លើ​អាចារ្យ​សាសនា​វ័យ​៦៣​ឆ្នាំ​ម្នាក់
04, Mar 2020 , 4:22 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​អ៊ីរ៉ាក់ នា​ថ្ងៃទី​៤ ខែមីនា រកឃើញ​ករណី​ស្លាប់​ដោយសារ​COVID-19 ជា​លើកដំបូង​។ ជនរងគ្រោះ​គឺជា​អាចារ្យ​ម្នាក់ វ័យ​៦៣​ឆ្នាំ បានទទួល​មរណភាព បន្ទាប់ពី​បញ្ជូន​ទៅដល់​មន្ទី​ពេទ្យ​។


 
​អាចារ្យ​មួយរូប នៅក្នុង​ព្រះវិហារ​មួយកន្លែង​ក្នុង​ខេត្ត Sulaymaniyah បាន​ឆ្លង​កូ​រ៉ូ​ណាវី​រុស ដែល​បណ្តាល​ឲ្យ​ស្ថានភាព​សុខភាព​មិនល្អ​ប្រសើរ​ឡើយ​។ បើតាម​អ្នកនាំពាក្យ​សុខាភិបាល​ខេត្ត Sulaymaniyah អ្នកជំងឺ​រូបនេះ ត្រូវការ​ពិនិត្យ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត​។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​ពិសេស​មួយ អាចារ្យ​វ័យ ៦៣​ឆ្នាំ​បានទទួល​មរណភាព ដោយសារ​COVID-19 បន្ទាប់ពី​បញ្ជូន​ទៅដល់​ន្ទីរ​ពេទ្យ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​សូមបញ្ជាក់ថា អ៊ីរ៉ាក់ គិត​មក​ត្រឹម​ពេលនេះ បាន​រកឃើញ​ករណី​COVID-19 ចំនួន ៣២​ករណី និង ស្លាប់​១​ករណី​ដំបូង​៕ 

Tag:
 អ៊ីរ៉ាក់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com