COVID-19
អន្តរជាតិ
COVID-19៖ UK មាន​ជាង​៥០​ករណី​នៅ​អង់គ្លេស វេ​លស៍ អៀរ​ឡង់​ខាងជើង ស្កុ​តឡែ​ន និង​ហ្ស៊ី​ប្រា​ល់តា​
04, Mar 2020 , 5:07 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Jonhson។ រូបភាព៖ PA
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Jonhson។ រូបភាព៖ PA
​ប្រទេស​នៅ​ចក្រភព​អង់គ្លេស (United Kingdom) រួមមាន​អង់គ្លេស វេ​លស៍ អៀរ​ឡង់​ខាងជើង ស្កុ​តឡែ​ន រួមទាំង ហ្ស៊ី​ប្រា​ល់តា ដែលជា​ដែនដី​ឯនាយសមុទ្រ បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (COVID-19) ដោយមាន​សរុប​៥៣​ករណី​ហើយ​។​

 
​ក្នុងចំណោម​៥៣​ករណីនេះ ចក្រភព​អង់គ្លេស បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ចំនួន ៨​ករណី ខណៈពេល​ប្រទេសមួយ​នេះ មិនទាន់មាន​ករណី​ស្លាប់​នៅឡើយ​ទេ​។ បើតាម​តួលេខ ៥៣​ករណី​របស់​ចក្រភព​អង់គ្លេស​នេះ ភាគច្រើនបំផុត​ស្ថិតក្នុង​ប្រទេស​អង់គ្លេស ដោយ​ក្រៅពីនេះ មាន​ស្កុ​តឡែ​ន​៣​ករណី វេ​លស៍​១​ករណី អៀរ​ឡង់​ខាងជើង​១​ករណី និង​ដែនដី​នាយ​សមុទ្រ ហ្ស៊ី​ប្រា​ល់តា ១​ករណី​។​
 
​ពាក់ព័ន្ធ​នឹង​ការរកឃើញ​COVID-19 ជា​បន្តបន្ទាប់​បែបនេះ លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស នា​ថ្ងៃទី​១ ខែមីនា បាន​ព្រមាន​ថា ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស នឹង​កើនឡើង​បន្ថែមទៀត​នៅក្នុង​ប្រទេសមួយ​នេះ​។ បើសិន​គ្មាន​ការប្រែប្រួល​ទេ លោកនាយក​រដ្ឋមន្ត្រី នឹង​កោះប្រជុំ​រដ្ឋាភិបាល​ជាបន្ទាន់​នៅ​ថ្ងៃទី​២ ខែមីនា ដើម្បី​ស្វែងរក​យុទ្ធសាស្ត្រ​ល្អៗ ក្នុងការ​ដោះស្រាយ និង​ទប់ស្កាត់​ការរីក​សាយភាយ​កូ​រ៉ូ​ណាវី​រុស​។   
 
​ក្នុង​រយៈពេល​ជាង​ពីរ​ខែ​កន្លងមកនេះ COVID-19 មិន​ត្រឹមតែ​អុកឡុក​នៅក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​រាតត្បាត​ទៅ​ប្រទេស​ជាច្រើន​ទ​ផត​។ អឺរ៉ុប​ក៏​ជា​ទ្វីប​មួយ​ដែល​កំពុង​ប្រឈម​កូ​រ៉ូ​ណាវី​រុស​ផងដែរ​។ នៅ​ទ្វីប​នេះ អ៊ីតាលី គឺជា​ប្រទេស​រងគ្រោះ​ជាងគេ ខណៈ​តូ​លេខ​អ្នក​ឆ្លង​នៅ​បារាំង អាល្លឺម៉ង់ អេ​ស្ប៉ា​ញ និង​ស្វី​ស កើន​ឡើងជា​បន្តបន្ទាប់​៕

Tag:
 ចក្រភព​អង់គ្លេស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com