COVID-19
ជាតិ
កាកបាទក្រហមកម្ពុជា ផ្អាកការប្រារព្ធទិវា៨ឧសភា ដោយសារតែ COVID-19 រូបភាពពីកាកបាទក្រហមកម្ពុជា
× ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ប្រកាសផ្អាកប្រារព្ធទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហម ដែលជាខួបលើកទី១៥៧។ ការផ្អាកនេះដោយសារតែបច្ចុប្បន្ន បណ្ដាប្រទេសនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ កំពុងខិតខំប្រឹងប្រែងគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើម COVID-19។
សេចក្ដីប្រកាសព័ត៌មាន កាកបាទក្រហមកម្ពុជានឹងផ្អាកប្រារព្ធខួបលើកទី១៥៧នេះ ព្រោះតែជំងឺ COVID-19 ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន។ ប៉ុន្តែ ទោះជាមិនរៀបចំក៏កាកបាទក្រហមកម្ពុជា នៅតែបន្តការប្រមូលមូលនិធិ និងស្វាគមន៍រាល់ការចូលរួមជាវិភាគទានទាំងអស់។
មូលនិធិដែលទទួលបានទាំងអស់ នឹងយកទៅបរិច្ចាគ ដោយមិនមានការរើសអើង ដែលសំដៅលើការចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិត ការកសាងធន់ទៅនឹងគ្រោះធម្មជាតិ ឬមហន្តរាយនានា ការកាត់បន្ថយអាត្រាអ្នកឈឺ និងស្លាប់នៃមាតា និងកុមារ ការលើកកម្ពស់គោលការណ៍គ្រឹះ នៃតម្លៃមនុស្សធម៌ សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា៕
Tag:
ទិវាពិភពលោក
អឌ្ឍចន្ទក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com