COVID-19
អន្តរជាតិ
COVID-19៖ រកឃើញ២ករណីលើបុគ្គលិកការិយាល័យ EU នាក្រុងព្រុចសែល
× មន្ត្រីសហភាពអឺរ៉ុបបានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធនេះ ពីការតេស្តឃើញការឆ្លងកូរ៉ូណាវីរុស២ករណីលើបុគ្គលិកនៅការិយាល័យសហភាពអឺរ៉ុប ក្នុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ ករណីទីពីរ ត្រូវបានបញ្ជាក់ថា កើតលើភ្នាក់ងារសន្តិសុខម្នាក់នៃក្រុមប្រឹក្សាអឺរ៉ុប ដែលមានទំនាក់ទំនងជាមួយអ្នកជំងឺកន្លងមកក្នុងប្រទេសបែលហ្ស៊ិក។
ជាមួយគ្នានេះ សារព័ត៌មាន EURACTIV បានអះអាង ករណីទីមួយ ត្រូវភ្នាក់ងារការពារអឺរ៉ុប (EDA) អះអាងក្នុងអ៊ីម៉ែលផ្ទៃក្នុងរបស់ខ្លួន ហើយភ្នាក់ងារមួយនេះ បានសម្រេចលុបកិច្ចប្រជុំផ្សេងៗ រហូតដល់ថ្ងៃទី១៣ ខែមីនា។ ករណីទីមួយនោះ ជាបុគ្គលិករបស់ EDA ផ្ទាល់ដែលទើបត្រឡប់មកពីអ៊ីតាលីកាលពីថ្ងៃទី២៣ ខែកុម្ភៈ។
ជាមួយគ្នា សមាជិកសភាអឺរ៉ុបមួយចំនួនដែលទើបតែត្រឡប់ពីភាគខាងជើងអ៊ីតាលី ក៏ត្រូវបានស្នើឲ្យនៅផ្ទះសិនដែរ។
បច្ចុប្បន្ន បែលហ្ស៊ិកទាំងមូល មានករណីឆ្លងដល់២៣ករណីហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com