អន្តរជាតិ
អតីត​ប្រមុខ UN លោក Javier Perez de Cuellar ទទួលមរណភាព​ក្នុង​វ័យ​១០០​ឆ្នាំ​
05, Mar 2020 , 10:44 am        
រូបភាព
អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ Javier Perez de Cuellar ថ្លែងក្នុងកិច្ចប្រជុំមួយ។ រូបភាព AFP
អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ Javier Perez de Cuellar ថ្លែងក្នុងកិច្ចប្រជុំមួយ។ រូបភាព AFP
​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក Javier Perez de Cuellar បាន​ទ​ទូល​មរណភាព​នៅ​វ័យ​១០០​ឆ្នាំ​នៅ​ថ្ងៃទី​៤ ខែមីនា នៅ​ប្រទេស​ប៉េ​រូ ដែលជា​ទឹកដី​កំណើត​របស់លោក​។ កូនប្រុស​របស់លោក​ប្រាប់​វិទ្យុ​ក្នុងស្រុក​ប៉េ​រូ​ដូចនេះ​។


 
«​ឪពុក​របស់ខ្ញុំ បាន​ស្លាប់​ក្រោយ​សុខភាព​ទ្រុឌទ្រោម​ច្រើន​សប្ដាហ៍​។ លោក​ស្លាប់​នៅ​ម៉ោង​៨ និង​៩​នាទី​យប់ (​ម៉ោង​ក្នុងស្រុក​)​។​» លោក Francisco Perez de Cuellar ប្រាប់​វិទ្យុ RPP ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​លោក Javier Perez de Cuellar ដឹកនាំ UN ជា​អគ្គលេខាធិការ​ទី​ប្រាំ ពី​ខែមករា ឆ្នាំ​១៩៨២ ដល់​ខែធ្នូ ឆ្នាំ​១៩៩១ ។ អំឡុង​ពេលនេះ ពិភពលោក កំពុង​ជួប​បញ្ហា​សង្គ្រាម​អ៊ីរ៉ាក់​-​អ៊ីរ៉ង់ និង​វិបត្តិ​នៅអែ​ល​សាល់​វ៉ា​ឌ័​រ​។ 

Tag:
 UN
  Javier Perez de Cuellar
  ប៉េ​រូ​
© រក្សាសិទ្ធិដោយ thmeythmey.com