កីឡាជាតិ
ជាតិ
លោក កៅ គិរី គ្រូ U18 ព្រះខ័ន​រាជ​ស្វាយរៀង ទទួលមរណភាព​ក្នុង​អាយុ​៣៩​ឆ្នាំ​
05, Mar 2020 , 3:44 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក កៅ គិរី គ្រូបង្វឹក​ក្រុម U18 របស់​ព្រះខ័ន​រាជ​ស្វាយរៀង បានទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​វៀតណាម ក្នុង​អាយុ​៣៩​ឆ្នាំ នា​ថ្ងៃទី​៥ ខែមីនា នេះ​។ កន្លងមក​ លោក រិ​ទ្ធ ឌី​កា នាយក​បច្ចេកទេស​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បាន​អះអាង​តាម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា លោក កៅ គិរី មាន​ជំងឺលើសឈាម​។​

 
​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង មិនទាន់​បង្ហាញ​ព័ត៌មាន​លំអិត​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​។ ស្របពេល​ជាមួយគ្នានេះ ក្លិប​ភ្នំពេញ​ក្រោ​ន តាមរយៈ​គេហទំព័រ​របស់ខ្លួន បាន​សរសេរ​សារ​រំលែក​ទុក្ខ​ចំពោះ​ការបាត់បង់​លោក កៅ គិរី ដែលជា​អតីត​គ្រូបង្វឹក​ក្លិប​យុវជន​របស់ខ្លួន​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៤​។​
 
«​មរណភាព​របស់លោក គិរី គឺជា​ការបាត់បង់​បុគ្គល​មួយរូប​ដែល​ពោរពេញ​ដោយ​សមត្ថភាព ក៏ដូចជា​ព្រហ្ម​វិហារធម៌ និង​បានរួម​ចំណែក​ជាច្រើន​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​កីឡាករ​ទាំង​កម្រិត​ក្លឹប​អាជីព និង​ជម្រើសជាតិ​កម្ពុជា​ផងដែរ​»​។ នេះ​បើ​យោងតាម​ភ្នំពេញ​ក្រោ​ន​៕

© រក្សាសិទ្ធិដោយ thmeythmey.com