COVID-19
អន្តរជាតិ
COVID-19៖ ស្វ៉ីសមានករណីស្លាប់ដំបូងបំផុតក្នុងចំណោមអ្នកកើត៨០ករណី
× ស្វុីស នាថ្ងៃទី៥ ខែមីនា បានប្រកាសរកឃើញករណីស្លាប់ដំបូងបំផុតនៅក្នុងប្រទេស ខណៈពេលករណីឆ្លងមានចំនួនសរុប ៨០ករណី។
បើតាមបញ្ជាក់របស់វេជ្ជបណ្ឌិតស្វុីស អ្នកជំងឺវ័យ ៧៤ឆ្នាំ បានទទួលមរណភាពដោយសារ COVID-19។ បន្ទាប់ពីឆ្លងវីរុសប្រភេទថ្មីនេះ លោកត្រូវបានគេយកមកព្យាបាលនៅមន្ទីរពេទ្យនាថ្ងៃទី៣ ខែមីនា។ ដោយសារតែគួបផ្សំជាមួយស្ថានភាពសុខភាព និងជំងឺរាំរ៉ៃ អ្នកជំងឺរូបនេះ មិនអាចត្រូវគេជួយសង្គ្រោះពីCOVID-19 បានឡើយ។
សូមបញ្ជាក់ថា អ្នកជំងឺផ្ទុកCOVID-19 ដែលប្រឈមនឹងគ្រោះថ្នាក់បំផុត គឺជាអ្នកជំងឺមានផ្ទុកជំងឺរាំរ៉ៃរួចមកហើយ ក្នុងនោះមានដូចជាជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ប្រព័ន្ធបន្សាំចុះខ្សោយជាដើម។ ភាគច្រើននៃអ្នកជំងឺ ដែលទទួលមរណភាពមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com