ធម្មតាជើងមាន់មានឆ្អឹង ឆ្អឹងខ្ចី ស្បែក និងសរសៃពួរដែលជាប្រភពនៃកូឡាជែន កាល់ស្យូម រួមទាំងប្រូតេអ៊ីន។ ទោះបីជាឧស្សាហ៍ទទួលទានជើងមាន់យ៉ាងណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍របស់វាចំពោះសុខភាពឡើយ។ ថាតើការទទួលទានជើងមាន់ផ្ដល់ផលល្អៗយ៉ាងណាខ្លះ?
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍នៃការទទួលទានជើងមាន់ ៖
១. ល្អសម្រាប់សុខភាពស្បែក
ប្រសិនបើអ្នកចង់រក្សាបាននូវស្បែកស្រស់ស្អាតគ្មានស្នាមជ្រីវជ្រួញ ចូរកុំភ្លេចរួមបញ្ចូលជើងមាន់ក្នុងរបបអាហារ។ នេះក៏ព្រោះតែការទទួលទានជើងមាន់ផ្ដល់ឱ្យរាងកាយនូវកូឡាជែនដែលរក្សាភាពតឹងណែននៃស្បែកទប់ស្កាត់បញ្ហាស្បែកយារធ្លាក់ ក៏ដូចជាស្នាមជ្រីវជ្រួញ។
២. ល្អសម្រាប់សុខភាពក្រចក
បរិមាណកូឡាជែនក្នុងជើងមាន់ក៏ចាំបាច់សម្រាប់សុខភាពក្រចកផងដែរ។ ដូច្នេះប្រសិនបើអ្នកមានបញ្ហាក្រចកផុយស្រួយឆាប់បាក់ ចូរឧស្សាហ៍ទទួលទានជើងមាន់។
៣. ទប់ទល់អាការៈឈឺសន្លាក់
បរិមាណនៃកូឡាជែន ប្រូតេអ៊ីន កាល់ស្យូម និងឆ្អឹងខ្ចីក្នុងជើងមាន់អាចជួយដោះស្រាយបញ្ហាឈឺសន្លាក់គួរឱ្យកត់សម្គាល់។
៤. សម្រួលដំណើរការរំលាយអាហារ
កូឡាជែនក្នុងជើងមាន់ក៏ជួយសម្រួលដំណើរការនៃការរំលាយអាហារផងដែរ។ ជាលិកាភ្ជាប់នៅក្នុងជើងមាន់សំខាន់សម្រាប់សុខភាពពោះវៀនល្អប្រសើរ។
៥. ជួយឱ្យស្រកទម្ងន់ដែលលើស
ជើងមាន់គ្មានផ្ទុកជាតិខ្លាញ់ឡើយ ហើយវាមានផ្ទុកកាឡូរីទាបបំផុត! នេះជាមូលហេតុដែលការទទួលទានជើងមាន់អាចជួយឱ្យអ្នករក្សាបាននូវទម្ងន់ត្រឹមត្រូវមួយ។ ម្យ៉ាងវិញទៀតប្រូតេអ៊ីនក្នុងជើងមាន់មានប្រសិទ្ធភាពពន្លឿនការដុតរំលាយអាហារក្នុងរាងកាយដែលបង្កើនការដុតបំផ្លាញកាឡូរីបានកាន់តែច្រើន៕
ត្រួតពិនិត្យដោយ www.health.com.kh