COVID-19
ជាតិ
COVID-19៖ ពេទ្យ​បង្អែក​សៀមរាប ជា​កន្លែង​ច​ត្តា​ឡី​ស័ក​មនុស្ស​៤​នាក់​
06, Mar 2020 , 10:49 am        
រូបភាព
​ភ្នំពេញ​៖ មនុស្ស​៤​នាក់ ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19)​នោះ ត្រូវបាន​ដាក់​នៅ​បន្ទប់​ដាច់ដោយឡែក (​ច​ត្តា​ឡី​ស័ក​) នៅក្នុង​មន្ទីរ​បង្អែក​ខេត្តសៀមរាប ។​


 
​ក្រៅពី​ទីតាំង​សម្រាប់​អ្នក​ទាំង​៤​នេះ ក្រសួងសុខាភិបាល ក៏​គ្រោង​រៀបចំ​អគារ​សម្រាប់​មនុស្ស​៤០​នាក់​ផ្សេងទៀត ដែល​បាន​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​ជនជាតិ​ជប៉ុន​នោះ នៅក្នុង​បន្ទប់​ច​ត្តា​ឡី​ស័ក​ផងដែរ​។ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ដែល​បាន​ចុះទៅ​ទីតាំង​នោះ​ផ្ទាល់ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​របស់ខ្លួន ជុំវិញ​បញ្ហា​នេះ​។ ​អ្នក​ទាំង​៤​នាក់ ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន គឺជា​ជនជាតិខ្មែរ​។​
 
​ជនជាតិ​ជប៉ុន​ម្នាក់ ត្រូវបាន​ក្រសួងសុខាភិបាល​ជប៉ុន រកឃើញ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 នៅពេល​ទៅដល់​អាកាសយានដ្ឋាន Nagoya Airport តាម​ជើងហោះហើរ​ពី​វៀតណាម​។​ជនជាតិ​ជប៉ុន​នេះ បាន​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៦ កុម្ភៈ កន្លងមក​។ មុន​មកដល់​កម្ពុជា ជនជាតិ​ជប៉ុន​នេះ បានធ្វើ​ដំណើរ​ទៅ​វៀតណាម ហើយ​ឆ្ពោះទៅ​ជប៉ុន​ម្ដង​ហើយ ប៉ុន្តែ​គ្មាន​បញ្ហា​សុខភាព​អ្វី​ទេ​។ ក្រោយមក​ជនជាតិ​ជប៉ុន​នេះ ក៏បាន​ចាក​ចេញពី​ខេត្តសៀមរាប ឆ្ពោះទៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​២១ កម្ភៈ ហើយ​បាន​បន្តដំណើរ​ទៅ​ប្រទេស​ថៃ មុននឹង​ចូល​កម្ពុជា​វិញ នៅ​ថ្ងៃទី​២៨ កុម្ភៈ​។ បន្ទាប់មក​ជនជាតិ​ជប៉ុន​នេះ ចាក​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​៣ មីនា មុននឹង​បន្តដំណើរ​ទៅដល់​ជប៉ុន ហើយ​ត្រូវបាន​ជប៉ុន​រកឃើញថា មាន​ផ្ទុក​វីរុស​COVID-19​។ នេះ​បើតាម​ការរៀប​រាប់រប​ស់លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​៕

Tag:
 COVID-19
  Coronavirus
© រក្សាសិទ្ធិដោយ thmeythmey.com