កំណាព្យ
ពីនេះ ពីនោះ
តោះ​អាន​រាល់ថ្ងៃ​!
06, Mar 2020 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ ផ្កាឈូក​រីក 
​តោះ​ផ្តើម​អាន បាន​គ្រប់គ្នា វិជ្ជា​កើន​
​តោះ​ផ្តើម​អាន ឲ្យ​បាន​ច្រើន និង​គ្រប់​វ័យ​
​តោះ​ផ្តើម​អាន បង្ហាត់​ក្មេង ឈ្វេង​លកលៃ​
​តោះ​ផ្តើម​អាន ក្មេង​វាងវៃ ច្នៃ​បន្ត​។​
 
​អាន​រាល់ថ្ងៃ លៃ​វេលា ជា​ទម្លាប់​
​អាន​រាល់ថ្ងៃ ជួយ​ក្មេង​ភ្ជាប់ ទម្លាប់​ល្អ​
​អាន​រាល់ថ្ងៃ ផ្តើម​ពី​ចាស់ ក្មេង​អាន​ត​
​អាន​រាល់ថ្ងៃ ធនធាន​ល្អ សង្គម​ថ្កាន​។​
 
​អាន​បាន​ច្រើន កើន​ប្រាជ្ញា ការ​កិច្ច​កប​
​អាន​បាន​ច្រើន អាច​សម្រប ខ្លួន​ងាយ​បាន​
​អាន​បាន​ច្រើន រីក​គំនិត ចិត្ត​ស្រាកស្រាន្ត​
​អាន​បាន​ច្រើន តាម​ជំហាន ប្រាជ្ញ​បាន​ដៅ​។​
 
​កាន់​សៀវភៅ ទៅជិត​ឆ្ងាយ ស្តាយ​វេលា​
​កាន់​សៀវភៅ រំលឹក​គ្នា ប្រាប់​កូនចៅ​
​កាន់​សៀវភៅ ចាប់ផ្តើម​អាន ច្បាស់​ឆ្ងាយ​ខ្លៅ​
​កាន់​សៀវភៅ សាសន៍​គេ​ក្រៅ អាន​ច្រើនណាស់​៕

© រក្សាសិទ្ធិដោយ thmeythmey.com