ជាតិ
លោក ចាន់ទិត្យា ចង់ឲ្យអ្នកចម្រៀងល្បីឈ្មោះ ផលិតចម្រៀងពីតំបន់ទេសចរណ៍ឲ្យបានច្រើន
× ភ្នំពេញ៖ លោក ជួន ចាន់ទិត្យា ដែលមហាជនបានស្គាល់តាមរយៈបទ «ផ្សារកាប់គោ» ដែលលោកបានសរសេរទំនុកច្រៀងថ្មីឡើងវិញ និងជាបទភ្លេងលំនាំដើមដែលច្រៀងដោយ លោក មាស សាម៉ន បានស្នើ សុំអ្នកចម្រៀងដែលមានកេរ្តិ៍ឈ្មោះល្បីនៅប្រទេសកម្ពុជា ផលិតបទចម្រៀងដែលអាចលើកកម្ពស់វិស័យទេសចរណ៍។ ការស្នើបែបនេះ គឺដោយសារតែលោក ចាន់ទិត្យា មើលឃើញពីឥទ្ធិពលរបស់សិល្បៈចម្រៀង ក្នុងការលើកកម្ពស់វិស័យទេសចរណ៍។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
លោក ជួន ចាន់ទិត្យា ដែលបានធ្វើដំណើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ជាច្រើនតាមរយៈ Cambodia Amazing Trip planer នោះ មើលឃើញថានៅកម្ពុជាមានតំបន់ទេសចរណ៍ស្អាតៗជាច្រើន ដែលប្រជាជនខ្មែរពុំទាន់បានស្គាល់ ហើយតំបន់ទាំងនោះសុទ្ធសឹងតែស្រស់ស្អាតទៀតផង។ លើសពីនេះ លោក ទិត្យា ក៏បានផលិតបទចម្រៀងជាច្រើន ដើម្បីលើកកម្ពស់នៅតំបន់ទេសចរណ៍ទាំងនោះផងដែរ។ បើតាម លោក ចាន់ទិត្យា ដំណើរកម្សាន្តជាក្រុមនេមានសារៈប្រយោជន៍ជាច្រើនដូចជាបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ និងអាចជួយលើកកម្ពស់តំបន់ទេសចរណ៍ទាំងនោះដែរ តាមរយៈរូបថត ឬវីដេអូជាដើម៕
Tag:
ចម្រៀង
ទេសចរ
ជួន ចាន់ទិត្យា
© រក្សាសិទ្ធិដោយ thmeythmey.com