COVID-19
អន្តរជាតិ
COVID-19 មាននៅ​តូ​ហ្គោ និង​កូ​ឡុំ​ប៊ី ដែល​នាំ​ឲ្យ​ករណី​ឆ្លង​ឡើងដល់​៩២​ប្រទេស​
07, Mar 2020 , 7:42 am        
រូបភាព
ដោយ: រួបរួម
​តូ​ហ្គោ និង​កូ​ឡុំ​ប៊ី បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 នៅ​ប្រទេស​រៀងៗ​ខ្លួន ដែល​ករណី​ទាំងនេះ នាំ​ឲ្យ​តួលេខ​នៃ​ប្រទេស​ដែល​ឆ្លង ឡើងដល់​៩២​ប្រទេស បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៧ ខែមីនា​។ ចំនួន​រួម​ត្រូវ​បានគិត​បញ្ចូល​ស​ម្រា​ប់​ប្រទេស​ដែលមាន​តំបន់​រដ្ឋបាល​ពិសេស និង​រដ្ឋ​ស្វយ័ត​។​



កូ​ឡុំ​ប៊ី ជា​ប្រទេស​ទី​៦​នៅ​អាមេរិក​ឡាទីន ដែលមាន​ករណី COVID-19​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កូ​ឡុំ​ប៊ី អ្នកជំងឺ​ជានា​រី​វ័យ​១៩​ឆ្នាំ​ម្នាក់​ដែល​បាន​សិក្សា​នៅ​ក្រុង Milan ប្រទេស​អ៊ីតាលី ហើយ​បាន​ទៅដល់​ក្រុង Bogota កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ​។​

តូ​ហ្គោ បាន​ក្លាយជា​ប្រទេស​អាហ្វ្រិក​ខាងលិច​ដំបូង​ដែលមាន​ករណី COVID-19 ដោយ​អ្នកជំងឺ​ជា​ស្ត្រី​វ័យ​៤២​ឆ្នាំ​នៅ​ក្រុង​ឡូ​ម៉េ ដែល​ទើប​ត្រឡប់​ពី​ប្រទេស​បេ​ណាំង អាល្លឺម៉ង់ បារាំង និង​តួ​ក​គី​។ យោងតាម​រ៉​យ​ទ័​រ អ្នកជំងឺ​រូបនោះ​ត្រូវបាន​ដាក់​នៅ​ដាច់ដោយឡែក និង​មាន​ស្ថាន​ភាពល្អ​ប្រក្រតី​។​

៩០​ប្រទេស​កន្លងមក​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន​៖
 
-​អាស៊ី​៖ ចិន (​បញ្ចូល​ទាំង ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊​កដា​នី អា​រ៉ា​ប៊ី​សា​អូឌីត និង​ប៊ូ​តង់​។​
 
-​អឺរ៉ុប​៖ អ៊ីតាលី បារាំង​,  ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស វេ​លស៍ ស្កុ​ត​ឡេ​ន អៀរ​ឡង់​ខាងជើង និង​ហ្ស៊ី​ប្រា​ល់តា​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ដា​ណឺ​ម៉ាក (​បញ្ចូល​ករណី​នៅ​ប្រជុំ​កោះ​ហ្វា​រ៉ូ​) អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង លី​ទុយ​អា​នី បេឡា​រុស អ៊ី​ស្លង់ ម៉ូ​ណា​កូ អៀរ​ឡង់ លុច​សំបួ អា​មេ​នី សាធារណរដ្ឋ​ឆេ​ក អង់​ដូ​រ៉ា ព័រ​ទុយ​ហ្គា​ល់ ឡេ​តូ​នី អ៊ុយ​ក្រែ​ន លិច​តិ​ញ​ស្តា​ញ ប៉ូឡូញ ស្លូ​វេ​នី ហុង​គ្រី បូ​ស្នី​-​ហឺ​ហ្ស៊េ​ហ្គោ​វី​ណា ស៊ែ​ប៊ី ស្លូ​វ៉ា​គី​។​
 
-​អាមេរិក​ខាងជើង​៖ សហរដ្ឋអាមេរិក កាណាដា ម៉ិ​ក​ស៊ិ​ក​។​
-​អាមេរិក​ឡាទីន​៖ ប្រេ​ស៊ី​ល​, អេ​ក្វា​ឌ័​រ​, អា​ហ្ស​ង់​ទីន​, ស៊ី​លី​, ប៉េ​រូ​។​
-​អាហ្វ្រិក​៖ អេ​ហ្ស៊ី​ប​, អាល់​ហ្សេ​រី​, នី​ហ្សេ​រី​យ៉ា​, ទុយ​នី​ស៊ី​, សេ​ណេ​ហ្គា​ល់​, ម៉ា​រ៉ុ​ក​, អាហ្វ្រិក​ខាងត្បូង​, កា​មេ​រូ​ន​។​
-​អូ​សេ​អា​នី​៖ អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​។​
-​ផ្សេងៗ​៖ អា​ស៊ែ​បៃ​ហ្ស​ង់​, ហ្ស​ក​ហ្ស៊ី​, អ៊ីស្រាអែល​, សាធារណរដ្ឋ​ដូ​មី​និក​, ប៉ា​ឡេ​ស្ទី​ន​, កូ​ស្តា​រី​កា​, បូរី​វ៉ា​ទី​កង់​៕




© រក្សាសិទ្ធិដោយ thmeythmey.com